Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

បានផុស

នៅ

សមត្ថកិច្ចចម្រុះនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ បានចុះពិនិត្យ និងឆែកឆេរ ទីតាំងលក់ផលិតផលសាច់មាន់ចម្រុះមួយកន្លែង ដែលមានភ្លៅមាន់ ស្លាបមាន់ ឆ្អឹងគ្រឿងក្នុងមាន់ និងឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម យកទៅកម្ទេចចោល។

ស្ត្រីម្ចាស់ទីតាំងផលិតផលសាច់មាន់ ឈ្មោះ ជា ដានី អាយុ ២៩ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលប្រាប់ថា ក្រោយពីធ្វើការដកហូត ផលិតផលសាច់មាន់ តាមចម្លើយរបស់ម្ចាស់ទីតាំងឈ្មោះ ជា ដានី ប្រាប់សមត្ថកិច្ចថា ស្លាបមាន់ចម្រុះទាំងអស់នេះគាត់បានទិញពីឈ្មួញ ដែលនាំចូលពីប្រទេសថៃយកមកលក់ឲ្យគាត់ ហើយគាត់បានលក់ចែកចាយក្នុងភូមិ និងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច បាននិយាយបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចចម្រុះបានធ្វើការដកហូត វត្ថុតាងមានផលិតផលសាច់មាន់ចម្រុះសរុប៣.១០០ គីឡូក្រាម។

ហើយបានធ្វើកំណត់ហេតុ ផលិតផលសាច់មាន់ចម្រុះសរុប ៣.១០០ នេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយ ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។

ក្រោយពីធ្វើកំណត់ហេតុហើយសមត្ថកិច្ចចម្រុះបានឲ្យឈ្មោះ ជា ដានី ម្ចាស់ទីតាំង ផ្តិតមេដៃឲ្យឈប់បន្ត​ទិញផលិតកម្មសត្វដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។

ចំណែក ផលិតផលសាច់មាន់ចំរុះរឹបអូសបាននោះសមត្ថកិច្ចចម្រុះបានយកទៅដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែលផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៥ នាទីutes មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

ព័ត៌មានជាតិ១៨ នាទីutes មុន

UN-ESCAP ប្តេជ្ញាគាំទ្រគោលនយោបាយជាតិសកម្មភាពមីន និងការអភិវឌ្ឍរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា កំពុងបំពេញនីតិវិធីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ និងរបួស ដោយសារការរញ្ជួយដីនៅថៃ

សុខភាព២១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២១ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម