សន្តិសុខសង្គម
ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ
រដូវក្តៅឈានមកដល់នៅឯខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួនធំ ដោយសារតែការធ្វេសប្រហែស។
នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាគិតត្រឹមថ្ងៃទី១ខែមេសាឆ្នាំ២០២៤នេះនៅក្នុងខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើកដែលភាគច្រើនកើតឡើងដោយសារភ្លើងឆេះព្រៃ និងមួយករណីទៀតឆេះដេប៉ូលក់សាំងនៅក្រោយផ្សារពួក។
មន្ត្រីរូបនោះបន្តថា ករណីភ្លើងឆេះព្រៃភាគច្រើនគឺបណ្ដាលមកពីពលរដ្ឋដុតខ្សែភ្លើងឬក៏ដុតព្រៃយកឃ្មុំ និងដុតសំរាមជាដើម ដែលពួកគាត់មានការធ្វេសប្រហែស បណ្ដាលឲ្យឆាបឆេះសំរាមរាលទៅដីឡូតិ៍ផ្សេងៗរីក៏ផ្ទះអ្នកជិតខាង។
ចំណែកករណីឆេះដេប៉ូលក់សាំងនៅក្រោយផ្សារពួក យីហោ ចិនខ្មៅ ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំងមានឈ្មោះ ឈិន ពណ្ណារាយ និងឈ្មោះ ជាល សុខ គឺបណ្ដាលមកពីអ្នកបើករថយន្តបញ្ចូលសាំងខុសបច្ចេកទេស (ព្រោះអាកាសធាតុខែនេះក្តៅខ្លាំង ទុយោបញ្ចូលប្រេងមានកំដៅខ្លាំង ប្រញាប់បញ្ជូលប្រេងសាំងពេកបណ្តាលឲ្យឆេះ)។ករណីឆេះដេប៉ូលក់ព្រៃនោះបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ប្រមាណជាង១០ម៉ឺនដុល្លារនិងរបួសមនុស្សម្នាក់។ចំណែកអ្នកបើកបររថយន្តក្រុមហ៊ុនសាវីមិច ត្រូវបានកម្លាំងនគរបាលជំនាញនាំយកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ដោយឡែក ករណីភ្លើងឆេះព្រៃនាប៉ុន្មានថ្ងៃនេះគឺ ភាគច្រើននៅដីឡូតិ៍ទុកចោល ម្តុំទំនប់អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប និងមួយកន្លែងទៀតនៅក្បែរមន្ទីរឧត្តុនិយម ចាស់ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ និងនៅថ្ងៃទី៣ខែមេសានេះមានភ្លើងឆេះព្រៃចំនួន២ទីតាំងទៀត។
ជាមួយគ្នានេះ គេសង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធនៅខេត្តសៀមរាប តែងតែចុះអប់រំ ណែនាំ ដល់ពលរដ្ឋឲ្យបានយល់ដឹងនិងបង្កើននូវការប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យនេះដែរ។ប៉ុន្តែនៅតែមានពលរដ្ឋមួយចំនួនតូចមិនធ្វើតាមការអប់រំណែនាំរបស់អាជ្ញាធរ ទើបបណ្ដាលឲ្យមានករណីអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់យ៉ាងដូច្នេះ។
អាជ្ញាធរខេត្តសៀមរាប សំណូមពរឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ករណីគ្រោះអគ្គិភ័យឲ្យបានម៉ត់ចត់ថែមទៀត ព្រោះរដូវកាលនេះជារដូវក្តៅ អាចបណ្ដាលឲ្យមានអគ្គិភ័យយ៉ាងឆាបចេះយ៉ាងឆាប់រហ័ស៕
ដោយ៖ជុន កុសល
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍