Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ដែលប្រើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសម្នាក់បន្ទាប់ពីបែកធ្លាយវីដេអូពីសកម្មភាពប្រើអំពើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់។ ជាមួយគ្នានេះ លោកស្នងការរាជធានីភ្នំពេញ​ ក៏បានបញ្ជាឲ្យបុរសរូបនោះចូលខ្លួនមកសារភាពកំហុសនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្ញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានការបង្ហោះចែកចាយវីដេអូពីសកម្មភាពបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ដែន សូនី​ បានចូលទៅវាយស្ត្រីម្នាក់ដល់ក្នុងបន្ទប់ ខណៈសាមីខ្លួនទាំងពីរបានចេញមកបញ្ជាក់ថា គ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយរឿងនេះកន្លងហួសយូរហើយដែរ។

បើតាមប្រភពមួយបានបង្ហើបថា ការប្រើអំពើហិង្សាពីសំណាក់លោក ដែន សូនី លើស្ត្រីរូបនោះបានកើតឡើងបន្ទាប់ពីស្ត្រីរងគ្រោះបានចូលទៅខមិនក្នុងគណនីហ្វេសប៊ុករបស់ខ្លួនធ្វើឲ្យជនបង្កមិនពេញចិត្តក៏មកបើកទ្វារបន្ទាប់ចូលទៅវាយស្ត្រីរងគ្រោះដល់ក្នុងបន្ទប់ ហើយថែមទាំងគម្រាមស្ត្រីរងគ្រោះកុំឲ្យជួបមុខទៀត បើកជួបទៀតនឹងវាយឲ្យធ្ងន់ជាងនេះ។

សូមបញ្ចាក់ថា បន្ទាប់ពីបែកធ្លាយ និងមានការផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គមបុរសជនដៃដល់ និងនារីរគ្រោះបានចេញវីដេអូរួមគ្នាមួយ និងបានបកស្រាយថា នេះគ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយក៏បានកន្លងហួសមកយូរហើយដែរ។

តែទោះបីយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានតម្រូវឲ្យសាមីខ្លួនទាំងពីរត្រូវចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ចនៅថ្ងៃទី៤មេសានេះជាកំហិត ព្រោះនេះជាការពុលសង្គម៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម