សន្តិសុខសង្គម
នារីម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី១០ ដោយមិនដឹងមានវិបត្តិអ្វី
នារីម្នាក់បានលោតពីលើអគារជាន់ទី១០ មកក្រោមបណ្តាលឱ្យស្លាប់ ភ្លាមៗដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១៖៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ ស្ថិតនៅអគារយីហោអីស្តលេនអឹផាតមិន ពីជាន់ទី១០ នៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពមានឈ្មោះ វៀង អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយមិត្តភក្ដិមានគ្នា៣នាក់ នៅបន្ទប់ជាន់ទី១០ អគារកើតហេតុខាងលើ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុដោយឃើញនារីរងគ្រោះជាជនជាតិវៀតណាមបានទម្លាក់អីវ៉ាន់មួយចំនួនចេញពីមាត់បង្អួចនៃអគារកើតហេតុជាន់ទី១០ ធ្លាក់មកក្រោមចូលមកក្នុងផ្ទះពលរដ្ឋ ក្បែរអគារកើតហេតុ។

ក្រោយមកនារីរងគ្រោះក៏បានលោតមកតាមក្រោយធ្លាក់មកក្រោមបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងមិត្តភក្តិរត់មកមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
ប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាមិត្តនារីរងគ្រោះបានឱ្យដឹងថា ដោយនារីរងគ្រោះខាងលើគាត់តែងតែមានជំងឺប្រចាំកាយ និងស្មារតិមិនសូវល្អ ទើបមកដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានបិទទ្វារ និងប្រមូលអីវ៉ាន់មួយចំនួនដាក់នៅក្នុងថង់ទម្លាក់តាមបង្អួចមកក្រោម និងលោតសម្លាប់ខ្លួនមកតាមក្រោយតែម្តងទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចយកខ្សែហ៊ុមព័ទ្ធទីតាំងខាងលើ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព។
ពេលជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវបន្តទៀត៕
អត្ថបទ៖សុខា

-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?