សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងសរុបជាទឹកប្រាក់អស់៨០លានរៀល
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិ ក្នុងនោះក៏មានស្រូវចំនួន ៤០បាវ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីមានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចក្រុមទី០៩ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ករណីអគ្គិភ័យនេះបានកើតឡើងបនណ្ដាលឲ្យខូចខាតផ្ទះ ទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ ផ្ទះឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់សង្ក័សី ម្ចាស់ផ្ទះមានឈ្មោះ ខាំ លាប ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

សម្ភារៈខូចខាតរួមមាន ផ្ទះត្រូវភ្លើងឆេះទាំងស្រុង និងទ្រព្យសម្បត្តិក្នុងផ្ទះ ជាមួយនឹងស្រូវចំនួន ៤០បាវ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានស្រាវជ្រាវដើម្បីរកមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី ដោយភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង (រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៣គ្រឿង និង រថយន្តស្រុក ១គ្រឿង) ដើម្បីជួយអន្តរាគមន៍ ការពារ និងទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ