Connect with us

សន្តិសុខសង្គម

រដ្ឋបាលក្រុងប៉ោយប៉ែតចុះណែនាំ បណ្ដាទីតាំង KTV ហាមមានគ្រឿងញៀន និងល្បែងស៊ីសង

បានផុស

នៅ

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង និងជា ប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះណែនាំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំង KTV ក្នុងក្រុងប៉ោយប៉ែត ហាមមិនឱ្យមានការប្រើប្រាស់ និងចែកចាយនៅសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះធ្វើរដ្ឋបាលលើទីតាំងខាងលើ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តបានចុះប្រតិបត្តិការបង្រ្កាបលើទីតាំងគ្លិបកម្សាន្ត និងទីតាំងខារ៉ាអូទេចំនួន២ គឺខារ៉ាអូរខេយីហោ B9.KTV និងក្លិបកម្សាន្តឡាំ​បូគីនី ​LAMBORGHINI កាលពីយប់ចូល ថ្ងៃទី៥ មេសា ២០២៤ ដែលសង្ស័យមានការប្រើប្រាស់គ្រឿងញៀន។

លោក គាត ហ៊ុល អភិបាល បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លើបញ្ហាល្បែងសុីសងខុសច្បាប់ និងគ្រឿងញៀន លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពដឹកនាំក្រុមកងារ ចុះណែនាំ និងធ្វើកិច្ចសន្យា លើម្ចាស់អាជីវកម្មទីតាំង KTV ហាមមិនឱ្យមានការប្រើប្រាស់ និងចែកចាយនៅសារធាតុញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងទីតាំងរបស់ខ្លួន ជាដាច់ខាត។

គួរបញ្ជក់ថា កន្លងមកនៅក្រុងប៉ោយប៉ែត មានបែកធ្លាយរូបភាព និងរឿងអាស្រូវចេញពីក្លិបកម្សាន្ត និងខារ៉ាអូខេល្បីៗដូចជា ខារ៉ាអូខេឡាហ្វីរ៉ា បច្ចុប្បន្នដូរឈ្មោះមកជា អេហ្សីប ខារ៉ាអូខេស្កាយ មានបើកឱ្យប្រើប្រាសគ្រឿងញៀន និងលេងល្បែងសុីសង។ បច្ចុប្បន្នមហាជននៅតែមានការសង្ស័យទៅលើទីតាំងខារ៉ាអូខេអេហ្សុីប និងផែអាត់ មានបើកឱ្យភ្ញៀវចូលលេងនូវអ្វីដែលច្បាប់ហាម៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម