សន្តិសុខសង្គម
ផ្ដន្ទាទោស កើត សារ៉ាយ ដាក់ពន្ធនាគារកំណត់២០ខែ តែអនុវត្ត១៤ខែ
ទីបំផុតចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសបុគ្គលឈ្មោះ កើត សារ៉ាយ ដាក់ពន្ធនាគារកំណត់២០ ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀល តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៤ ទោសសល់ពីនេះត្រូវព្យួររយៈពេល២ឆ្នាំ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំទៅសាកសួរពាក់ព័ន្ធពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

ក្រោយឃាត់ខ្លួនជនសង្ស័យអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះគឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាសន៍ ថតរូបភាពវិដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ ។ ហើយអ្វីដែលជាសកម្មភាពរបស់គាត់បានផ្តល់កិច្ចសម្ភាសន៍ និងផ្តល់រូបភាពសម្ភា សន៍ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជំរុញឲ្យមានការញុះញង់ រើសអើង និងបង្កឲ្យប៉ះ ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបើការស៊ើបសួរពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់នោះ ។ ក្រោយពីសាកសួរ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ស្ថប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាប់លើឈ្មោះ កើត សារ៉ាយ ជាផ្លូវការ ក្នុងបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល ។ សេចក្តីប្រកាសបានបញ្ជាក់ថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និង គូកន បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់ភៀសខ្លួន ចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជា អាជ្ញាធរខេត្តព្រះវិហារសុំឱ្យមកសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យបដិសេធមិនព្រមទទួលយក ជំនួយពីអាជ្ញាធរខេត្តដែរ ។ មិនតែប៉ុណ្ណោះក្រុមជនសង្ស័យបានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានធ្វើការ ផ្សាព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ជនសង្ស័យ ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន០៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ថែម ទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល ។
សូមរំលឹកជូនសាធារណជនជ្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន២,០០០,០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន១៤ខែ ទោសសល់ពីនេះត្រូវព្យួររយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ខ” ចុះថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១ ម្តងរួចមកហើយ ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ កើត សារ៉ាយ និងគូកនពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង បទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?