Connect with us

សន្តិសុខសង្គម

ភ្លើងឆេះព្រៃរបោះ និងចម្ការស្វាយជាង៣០ហិកតា នៅបាត់ដំបង

បានផុស

នៅ

ចម្ការស្វាយទំហំប្រមាណ ៨០ហិកតា ត្រូវបានអណ្ដាតភ្លើងឆាបឆេះ និងរោលរាលអស់ប្រហែល៤០% ស្មើនឹងជាង៣០ ហិកតា ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើព្រៃរបោះ និងដំណាំស្វាយនោះបានកើតឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៤និង៤៥នាទីល្ងាច ស្ថិតនៅចំណុចស្រែព្រីង ក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

ចម្ការស្វាយខាងលើនេះជារបស់ឈ្មោះ ឡុង  សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង មានទំហំប្រមាណ៨០ហិកតា ឆេះអស់ប្រហែល៤០% ដោយសមត្ថកិច្ចខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង រថយន្តស្រុកបាណន់១គ្រឿង និងរថយន្តស្រុករតន:មណ្ឌល១គ្រឿង ប៉ុន្តែពេលទៅដល់បានដើរមើលស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាន ហេតុនេះទើបមិនបានប្រើប្រាស់ទឹកទេ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរបានរកត្រាក់ទ័រមកឈូសទប់ស្កាត់កុំអោយភ្លើងឆេះរាលបន្តទៅទៀត ដោយប្រតិបត្តិការនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៨និង៣០នាទីយប់។ ឯមូលហេតុមិនច្បាស់លាស់រង់ចាំស្រាវជ្រាវបន្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម