សន្តិសុខសង្គម
ផ្ទះអ្នកក្រុងបាត់ដំបងមួយខ្នងត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនៅថ្ងៃចូលឆ្នាំបង្ហើយ
ផ្ទះ២ជាន់ដែលសង់តាមលំនាំថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្នុងថ្ងៃសង្ក្រាន្តចុងក្រោយដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ស្ថិតនៅត្រង់ចំណុចក្រុមទី៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងក្រោយផ្សារថ្មីបាត់ដំបង)។
ករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង (ឆេះអស់ទាំងស្រុង ) ទំហំ ៥ម × ៧ម សង់អំពីឈើលើ ថ្មក្រោម របស់ម្ចាស់ឈ្មោះ ខន វ៉ាង ភេទប្រុស អាយុ៣៥ឆ្នាំ។ ភ្លាមៗនោះដែរក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៤គ្រឿង ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់ការរាលដាលទៅលើផ្ទះអ្នកដទៃ។

ទីបំផុតសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែសម្រាប់លំនៅដ្ឋានរងគ្រោះខាងលើគឺបានឆេះខ្ទេចគ្មានសល់ ដោយក្នុងនោះទាំងសម្ភារប្រាក់ប្រើប្រាស់ និងទ្រព្យសម្បត្តិត្រូវបានឆេះទាំងស្រុង។ ករណីនេះដែរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានការឆាបឆេះបែបនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ