Connect with us

សន្តិសុខសង្គម

Update៖ ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែលត្រូវចាក់សម្លាប់ ខណៈជនដៃដល់កំពុងសង្គ្រោះបន្ទាន់

បានផុស

នៅ

ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ចូលទៅចាក់សម្លាប់ដល់ក្នុងផ្ទះត្រូវបានគេស្គាល់ឈ្មោះ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិចិន និងមានកូនប្រុសតូចៗ ចំនួន២នាក់ ស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (កន្លែងកើតហេតុ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះកំពុងនៅក្នុងផ្ទះដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណានោះទេ ហេីយបាន​ឃេីញ​ប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយ តែជួយមិនទាន់ជនដៃដល់បានចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមបាត់ទៅហេីយ រួចជនដៃដល់បានអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។

ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកន្លែងកេីតហេតុ និងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។

បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់ និងស្ត្រីរងគ្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនំរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម