សន្តិសុខសង្គម
សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកនាង ចោម ខ្វាន់ តាមដីការបស់តុលាការ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនអ្នកនាង សឿន ចំរើន ហៅ ចោម ខ្វាន់ តាមដីកាបញ្ជារបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក ខណៈជនត្រូវចោទបានគេចខ្លួនបាត់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៣ មេសា នេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្តនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលដីកា និងចុះអនុវត្តតាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញរួចហើយ តែជនត្រូវបានរត់គេចខ្លួនចេញមូលដ្ឋានបាត់ហើយ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ មានអាសយដ្ឋាននៅខណ្ឌជ្រោយចង្វារ គឺជាផ្ទះជួល ខណៈសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតតាមស្វែងរកចាប់ខ្លួនជនត្រូវចោទដើម្បីយកមកអនុវត្តតាមននិតិវិធី តាមដីការបស់តុលាការដោយមិនប្រងើយកន្តើយឡើយ។

សូមបញ្ជាក់ថា អ្នកនាង សឿន ចំរើន ហៅ ចោម ខ្វាន់ ម្ចាស់ហាងលក់គ្រឿងអលង្ការ មាស ពេជ្រ ចំរើន សុវត្ថិភាព កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានលោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួនពាក់ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចហាង មាសពេជ្រ ចំរើនសុវត្ថិភាព មានទីលំនៅបច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់បន្ថែមថា អ្នកនាង សឿន ចំរើន ហៅ ចោម ខ្វាន់ កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
អត្ថបទ៖ សុខុម





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ