សន្តិសុខសង្គម
អាជ្ញាធរមីន អំពាវនាវជាថ្មីដល់ពលរដ្ឋកុំរក្សាទុក ឬកែច្នៃគ្រាប់មិនទាន់ផ្ទុះ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) អំពាវជាថ្មីដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈពលរដ្ឋមួយចំនួនបានយកគ្រាប់មិនទាន់ផ្ទុះមកកាន់លេង ឬកែច្នៃ ដែលសកម្មភាពនេះបានបណ្តាលឱ្យមានរបួស និងរហូតដល់បាត់បង់ជីវិត។
សេចក្តីអំពាវនាវរបស់អាជ្ញាធរមីន ចុះថ្ងៃទី ២៤ ខែមេសានេះ បានឱ្យដឹងថា ថ្មីៗនេះមានករណី បងប្អូនប្រជាពលរដ្ឋយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឱ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់បាត់បង់អាយុជីវិតជាច្រើននាក់។
អាជ្ញាធរមីន បញ្ជាក់ជូនថា៖«ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ-អន្តរជាតិ ខិតខំបំពេញបេសកកម្មបោសសម្អាតយុទ្ធភណ្ឌដែលនៅសេសសល់ពីសង្គ្រាមយ៉ាងសស្រាក់សសាំក៏ដោយ ប៉ុន្តែវិសាលភាពនៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ទំហំធំធេង ស្ថិតនៅរាយប៉ាយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ដើម្បីបង្ការ និងទប់ស្កាត់ បាននូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។
អាជ្ញាធរមីន ក្រើនរំឭកជាថ្មីថា៖«សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។ សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី វាបណ្តាលឱ្យរបួស ពិការ និងស្លាប់ គ្រប់ពេល»។
អាជ្ញាធរមីន ក៏បានព្រមានថា កុំទិញ លក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង។
ថ្មីៗនេះ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មិនទាន់ផ្ទុះ ដែលជាសំណល់សង្គ្រាម ស្ថិតនៅចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ពីភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ បញ្ជាក់ថា៖«ករណីផ្ទុះនេះបានបណ្តាលឱ្យជនរងគ្រោះស្លាប់៤នាក់ រងរបួស២នាក់ រួមមានមនុស្សចាស់និងក្មេងៗផងដែរ»៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត