Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនថៅកែបូមខ្សាច់ម្នាក់ ចេញសែក​អត់លុយ​សងម្ចាស់បំណុល

បានផុស

នៅ


ថៅកែបូមខ្សាច់សមុទ្រនៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមទៅចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់១០មុឺនដុល្លារសងម្ចាស់បំណុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទដែលត្រូវចាប់ខ្លួនបញ្ជូនមកតុលាការនេះឈ្មោះ ផាត់ ផា ភេទប្រុស អាយុ៣៩ឆ្នាំ ជាថៅកែអាជីវកម្មបូមខ្សាច់ក្នុងខេត្តព្រះសីហនុ មានស្រុកកំណើតនៅឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រែវែង មានទីលំនៅបច្ចុប្បន្នក្នុងភូមិលេខ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

នគរបាលដែលប្រតិបត្តិការក្នុងសំណុំរឿងនេះបានអោយដឹងថា ការចាប់ខ្លួនឈ្មោះ ផាត់ ផា គឺអនុវត្តតាមដីកាបង្គាប់អោយនាំខ្លួនចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រម ហុក ពៅ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចបានទៅនាំខ្លួនជនជាប់ចោទដល់ក្រុងព្រះសីហនុ បញ្ជូនមកសាលាដំបូងប្រគល់អោយតុលាការសម្រេចតាមច្បាប់ ។

យោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ ២៤៤ «ក១» ដចន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់ចៅក្រមសើបសួរបានបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ឈ្មោះ ផាត់ ផា ពីបទ « ឆបោក និងបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ តាមបញ្ញាតមាត្រា៣៧៧ មាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិការទូទាត់សងប្រាក់ ហើយកន្លងមកជននេះបានគេចវេសមិនចូលខ្លួនតាមកាលកំណត់របស់ចៅក្រមសើបសួរឡើយ។ ដូច្នេះដើម្បីធានាដល់ការស៊ើបសួរអោយបានពេញលេញ និងបំភ្លឺការពិតនៃរឿង គប្បីចៅក្រមសើបសួរចេញដីកាបង្គាប់អោយនាំខ្លួនលើជនត្រូវចោទខាងលើ ស្របតាមមាត្រា ១៨៩និងមាត្រា១៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

តាមប្រភពព័តិមានពីសាលាដំបូងបានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នគរបាលបានបញ្ជូនជនជាប់ចោទឈ្មោះ ផាត់ ផា មកដល់សាលាដំបូងហើយដើម្បីប្រគល់អោយចៅក្រមសើបសួរចាត់ការតាមច្បាប់៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម