Connect with us

សន្តិសុខសង្គម

ឧកញ៉ា ម៉ុង​ ឫទ្ធី ប្រកាសខាតលុយជាង៣០ម៉ឺនដុល្លារពីការឆេះចម្ការកៅស៊ូនៅខេត្តកោះកុង

បានផុស

នៅ

លោកបណ្ឌិតឧកញ៉ា ម៉ុង​ ឫទ្ធី ដែលជាអ្នកជំនួញមួយរូប និងជាម្ចាស់ក្រុមហ៊ុន ម៉ុង​ ឫទ្ធី​គ្រុប នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយសារភ្លើង​ឆេះ​ចម្ការកៅស៊ូប្រមាណជាង២០ហិកតា នៅខេត្តកោះកុង។ ជាមួយនឹងការប្រកាសខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកបណ្ឌិតឧកញ៉ា ម៉ុង​ ឫទ្ធី ក៏បានលើកឡើងថា ករណីនេះក៏បណ្ដាលឲ្យកម្មករ​ និងបុគ្គលឹករបស់ក្រុមហ៊ុនជាច្រើនបាត់​ការងារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសំណេរដែលបង្ហោះនៅលើផេកផ្លូវការរបស់លោកឧកញ៉ា ម៉ុង​ ឫទ្ធី នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ ហេតុការណ៍ដែលបណ្ដាលឲ្យកើតមានករណីអគ្គិភ័យឆេះចម្ការកៅស៊ូរហូតដល់ជាង២០ហិកតា និងធ្វើឲ្យខូចខាតដើមកៅស៊ូប្រមាណជា ១១.២០០ដើមនេះ គឺផ្ដើមចេញពី​ប្រជាពលរដ្ឋ​កាប់រានព្រៃ​ដុតដោយ​មិនមានការ​ប្រុងប្រយ័ត្នបណ្តាលអោយ​ឆាបឆេះ​រាលដាល​មក​ចំការកៅស៊ូ​តែម្តង​។

តាមសំណេររបស់លោកឧកញ៉ា ម៉ុង​ ឫទ្ធី បានសរសេររៀបរាប់ថា វេលាម៉ោង​១រសៀល ​ថ្ងៃ​ចន្ទ​ ទី​២៩ ខែមេសា​ ឆ្នាំ​២០២៤​ មាន​ករណី​ភ្លើងឆេះ​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​គ្រុប ​អស់​ប្រមាណជា​ជាង​២០ហិកតា ​សរុប​ដើមកៅស៊ូដែលឆេះ​ខូចខាត​អស់ចំនួន​ ១១.២០០ដើម​។ សំណេរដដែលបន្ថែមថា ករណីនេះបានកើតឡើងនៅចំណុច​ព្រំប្រទល់​ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ និងឃុំ​ជ្រោយស្វាយ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង​ បណ្តាលមកពី​ប្រជាជន​កាប់រានព្រៃ​ដុតដោយ​មិនមានការ​ប្រុងប្រយ័ត្ន​ បណ្តាលអោយ​ឆាបឆេះ​រាលដាល​មក​ចំការកៅស៊ូ​តែម្តង​។ ករណី​នេះ​បណ្ដាល​អោយ​បាត់​ការងាររបស់​​បុគ្គលឹក​ កម្មករ​ និង​ទ្រព្យសម្បត្តិ​បើគឹតជា​ថវិការអស់​ប្រមាណ​ជាជាង​បីរយពាន់​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥៦ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម