Connect with us

សន្តិសុខសង្គម

ថ្នាក់ដឹកនាំជួបជាមួយកម្មករនិយោជិតខេត្តស្វាយរៀង អបអរខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ

បានផុស

នៅ

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក អុិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ០១ ឧសភា ឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តស្វាយរៀងបានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការគោរពសិទ្ធិសេរីភាព និងមានទំនុកចិត្តពីអ្នកវិនិយោគ ដែលជាមរតកសមិទ្ធផលបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម គឺសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។  កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា កសាងសម្រចបានទាំងនេះហើយ ជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌ ដែលនាំឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍដូចសព្វថ្ងៃ ។

លោក អុិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ថា ក្រោមមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព ការរីកចម្រើននៅក្នុងវិស័យឧស្សាហកម្ម ការវិនិយោគបង្កើតរោងចក្រសហគ្រាស ដែលមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងមូលដ្ឋាន គឺពិតជាមិនមែនកើតឡើងដោយការចៃដន្យនោះទេ នេះក៏ព្រោះតែ យើងមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ល្អប្រសើររបស់រាជរដ្ឋាភិបាល ដែលបានជួយគាំទ្រ គាំពារ ការពារអ្នកវិនិយោគ និងសកម្មភាពវិនិយោគគ្រប់ប្រភេទ ។

លោក អុិន ខេមរា បន្តថាការចូលរួមសហការយ៉ាងល្អប្រសើរ និងស្អិតរមួតរវាងកម្មករនិយោជិត  និង និយោជក ក្នុងការធានាឲ្យមាននូវសុខដុមនីយកម្មវិជ្ជាជីវៈនៅកន្លែងធ្វើការ ព្រមជាមួយនិងការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ សុខុមាលភាព និងអត្ថប្រយោជន៍ជូនដល់ កម្មករនិយោជិត និងនិយោជក ដែលកន្លងមកនេះ រាជរដ្ឋាភិបាល បានរៀបចំឲ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករ កម្មការិនី ដោយទទួលការពិនិត្យព្យាលជំងឺដោយមិនបង់ប្រាក់ពីមន្ទីរពេទ្យរដ្ឋ កម្មការិនីដែលមានផ្ទៃពោះសម្រាលកូន គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក រយៈពេល ៣ខែ ដោយទទួលបានប្រាក់ឈ្នួល ១២០ ភាគរយ អាចចេញសម្រាកមុន ១៥នាទី សម្រាលកូនដោយទទួលបានប្រាក់ឧបត្ថម្ភជាដើម ការរៀបចំឲ្យមានប្រាក់សោធននិវត្តន៍ និងបានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាផងដែរ៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម