Connect with us

សន្តិសុខសង្គម

​ដើមទុរេនជាង ​៤០០ ដើម ​បានខូចខាតដោយសារភ្លើងឆេះ​

បានផុស

នៅ

ភ្លើងឆេះចម្ការទុរេន​របស់ប្រជាពលរដ្ឋ ទំហំជិត ៤ ហិកតា ​ស្ថិតនៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុក​បុទុមសាគរ ខេត្តកោះកុង បណ្ដាលឱ្យខូចខាតចម្ការទុរេនប្រមាណ ៤០០ ដើម កាលពីវេលា​ម៉ោង ១ ថ្ងៃទី ២៨ ខែមេសា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា អាយុ ២៧ ឆ្នាំ ​ម្ចាស់ចម្ការទុរេន ​ប្រាប់កម្ពុជាថ្មីថា ភ្លើងបានផ្ដើម​ឆេះពីចម្ងាយ​ប្រមាណ ១ គីឡូម៉ែត្រ ហើយឆាបឆេះរាលដាលលឿនរហ័សរហូតដល់ម្ការរបស់នាង ខណៈកម្ពស់​ភ្លើង​ឡើង​រហូតដល់ ២០ ម៉ែត្រ។​

​កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ាប្រាប់ថា ​ករណីភ្លើងឆាបឆេះចម្ការទុរេននេះ មានទំហំផ្ទៃដីដាំទុរេនសរុប ​៤ ហិកតា បណ្ដាលឱ្យ​មានការ​ខូចខាតដើម​ទុរេន ៤០០ ដើម ដោយ​សារ​តែប្រជាពលរដ្ឋដុតភ្នក់ភ្លើង និងសំរាម ទើបបណ្ដាលឱ្យឆេះរាលដាលដល់ចម្ការតែម្ដង។​ បើតាមម្ចាស់ចម្ការរូបនេះ ​ករណីឆេះចម្ការទុរេននេះ ​បើគិតជាថវិកា ​មិនក្រោម ២០ ​ម៉ឺនដុល្លារ​នោះទេ។

​កញ្ញា រ៉ុស្ស៊ី ពង្សពុទ្ធិម៉ា ស្នើសុំឱ្យប្រជាពលរដ្ឋ​ដែលរស់នៅជិតទីតាំងកើតហេតុខាងលើ ​មានការ​ប្រុង​ប្រយ័ត្ន ​ចំពោះការ​ដុតសំរាម ឬភ្នក់ភ្លើងផ្សេងៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម