សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនមន្ត្រីយោធាម្នាក់ក្រោយផ្ទុះអាវុធ៥គ្រាប់
កម្លាំងនគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងអាវុធខណ្ឌ ចុះឃាត់ខ្លួនមន្ត្រីយោធាម្នាក់ក្រោយផ្ទុះអាវុធចំនួន៥គ្រាប់ក្នុងករណីទំនាស់ពាក្យសំដីជាមួយអ្នកជិតខាត។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឲដឹងនៅព្រឹកថ្ងៃទី២ ឧសភានេះថា ករណីផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ទាបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចំណុចច្រកឡើងផ្ទះគ្មានលេខ ផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាត ផានណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរប ទាហ៊ាន ប្រើប្រាស់អាវុធលេខ D147672 ម៉ាក CIPN បាញ់ឡើងលើចំនួន៥គ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ។ ក្នុងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពីមានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាង។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនិតិវីចច្បាប់៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង