Connect with us

សន្តិសុខសង្គម

ទុស្សេខ្សែភ្លើង ឆេះស្ថានីយលក់ប្រេងសាំង និងហ្គាស មួយកន្លែង នៅឃុំស្រយ៉ង់ ខូចខាតទ្រព្យសម្បត្តិជាង ២០ ម៉ឺនដុល្លារ

បានផុស

នៅ

មាន​ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ឆេះ​ស្ថានីយ​លក់​ប្រេងសាំង​,​ហ្គាស និង ម៉ាក​យីហោ ឡុង ស៊ីម ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង ២០ ដុល្លារ តែ​មិន​ឆេះ​ស៊ីទែន​ហ្គាស។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១៥ និង ៣០ នាទី ថ្ងៃ​ទី ០៦ ខែ​ឧសភា ឆ្នាំ ២០២៤ ត្រង់​ចំណុច​បេង​ដូប ក្នុង​ភូមិ​បេង​ដូប ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

លោក​វរសេនីយ៍ឯក ហោ សេង អធិការ​នគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ ឧសភា នេះ​ថា ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក​បាន​ចុះ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ ហើយ​ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆេះ​ស្ថានីយ​សាំង និង​តូប​ចាប់ហួយ​ជាច្រើន​មុខ តែ​មិន​ឆេះ​ស៊ីទែន​ហ្គាស​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច​ស្រុក​គូលែន បាន​បញ្ជូន​ឡាន​ទឹក​ស្រុក​គូលែន ១ គ្រឿង ,ឡាន​ទឹក​ស្រុក​ស្វាយ​លើ ១ គ្រឿង ,ឡានទឹក​ស្រុក​ត្បែងមានជ័យ ១ គ្រឿង ,​ឡានទឹក​ស្រុក​ជាំ​ក្សាន្ត ១ គ្រឿង ,​ឡានទឹក​ស្នងការ​នគរបាល​ខេត្ត ១ គ្រឿង និង ឡានទឹក​អាជ្ញាធរ​ប្រាសាទ​កោះកេរ ១ គ្រឿង បាន​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​រលត់​ជា​ស្ថាពរ កាលពី​វេលា​ម៉ោង ១៧ និង ៣០ នាទី ថ្ងៃ​ដដែល។

លោក​បញ្ជាក់​ថា ករណី​នេះ​បណ្តាល​ឲ្យ​របួស​ម្ចាស់​ស្ថានីយ ឈ្មោះ ឡុង ស៊ីម កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

លោក​អធិការ​បញ្ជាក់​បន្ថែម​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ បើ​តាម​ការ​បូកសរុប​ជាមួយ​ម្ចាស់​ស្ថានីយ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង ២០ ម៉ឺន​ដុល្លារ៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម