Connect with us

សន្តិសុខសង្គម

បុរសម្នាក់ចូល​ដុតព្រៃក្នុងចម្ការ បែរ​ជា​ស្លាប់ខ្លួនឯងដោយសារថប់ដង្ហើមក្នុងភ្នក់ភ្លើង

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់បានថប់​ដង្ហើមជាមួយនឹងផ្សែងបណ្ដាលឲ្យដួលស្លាប់នៅក្នុងភ្នក់​ភ្លើង បន្ទាប់ពីបុរសរូបនេះបានចូលទៅដុតព្រៃនៅក្នុងចម្ការរបស់ខ្លួន ហើយទំនងជាឈ្លក់ផ្សែងមិនអាចរត់ទៅណារួច។ នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១ និង ៣០នាទី រសៀល ត្រង់ចំណុច​ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

បើតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុប្ដីរបស់គាត់ឈ្មោះ ស៊ូរ អ៊ុរ អាយុ ៧៧ ឆ្នាំ រស់នៅភូមិស៊ុង ១ ឃុំស៊ុង ស្រុកសំឡូត បានធ្វើដំណើរជាមួយគាត់ទៅកាន់ចម្ការ​ស្វាយចន្ទីដែលពោរពេញដោយព្រៃស៊ុបទ្រុប។

ស្ត្រីជាប្រពន្ធបានបន្តថា នៅពេលនោះប្ដីរបស់គាត់បានចូលទៅដុតព្រៃដែលនៅក្បែរខាងនៃចម្ការ​ស្វាយចន្ទី នៅពេលនោះក៏បាត់ប្ដីរហូតដល់ភ្លើងឆេះព្រៃអស់ ទើបឃើញសពប្ដីដេកស្លាប់ក្នុងភ្នក់ភ្លើងដែលឆេះរោលរាលពេញខ្លួន ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។

ភ្លាមៗនោះដែរ កំលាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ បានសហការជាមួយកំលាំងជំនាញផ្នែកយុត្តិធម៌និងប៉ុស្តិ៍ស៊ុង បានធ្វើការពិនិត្យទីកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា តាមការពិនិត្យទីកន្លែងកើតហេតុ ពិនិត្យសាកសព និងបំភ្លឺពីប្រពន្ធ ជនរងគ្រោះស្លាប់ដោយសារថប់ផ្លូវដង្ហើម​មូលហេតុ ដុតព្រៃក្នុងចម្ការ​ស្វាយ​ចន្ទីបណ្តាល​ឲ្យ​រាលឆេះស្លាប់ខ្លួនឯង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម