សន្តិសុខសង្គម
អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម
ប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីវិលត្រឡប់ពីប្រទេសជប៉ុនចូលមកកម្ពុជាវិញ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់«កម្ពុជាថ្មី»ថា ការឃាត់ខ្លួននេះ គឺព្រោះតែលោក ស៊ុន ចន្ធី ប្រើប្រាស់បណ្ដាញសង្គមបង្ហោះសារញុះញង់បង្កភាពវឹកវរក្នុងសង្គម។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងដូច្នេះថា « នៅព្រឹកមិញនេះ យើងបានឃាត់ខ្លួនគាត់ (លោក ស៊ុន ចន្ធី) យកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី បុគ្គលឈ្មោះ ស៊ុន ចន្ធី នេះ ដោយរងការចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម»។
សម្រាប់ការឃាត់ខ្លួននេះ អ្នកនាំពាក្យបានអះអាងថា ការចាប់ខ្លួននេះ គឺអនុវត្តន៍តាមដីការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរ ការចាប់ឃាត់ខ្លួននេះ គឺមិនជាប់ពាក់ព័ន្ធជាមួយរឿងនយោបាយឡើយ សមត្ថកិច្ចចាប់ខ្លួន ព្រោះតែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌខុសច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?