Connect with us

សន្តិសុខសង្គម

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

បានផុស

នៅ

ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ក្នុងនោះ​មាន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ទៅកាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ក្រោយ​ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខណ្ឌ​គ្រូបង្រៀន និង​តាម​ក្រសួង​ស្ថាប័ន​ផ្សេងទៀត។

ជនសង្ស័យ​៣​នាក់​នោះ រួមមាន​៖ ​ទី​១៖ ឈ្មោះ នង រុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សុខ​អាន​ព្រៃ​សណ្តែក *​ទី​២៖ ឈ្មោះ ស៊ុន ពេជ្រ​សុមាលី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​ធន់​មន់ *​ទី​៣៖ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ជនបទ នៃ​ក្រសួងផែនការ​។

តាម​របាយការណ៍​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា បាន​សហការគ្នា​រត់កា​រ​បញ្ចូល​ចូល​ក្រប​ខណ្ឌ ដោយ​ខុសច្បាប់​តាំងពី​ឆ្នាំ​២០២៣ ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​នោះ​មាន​សកម្មភាព​ដូចជា ការរត់​ការចូល​ក្របខណ្ឌ​រដ្ឋ ការរត់​ការចូល​ក្របខណ្ឌ​គ្រូបង្រៀន និង​ក្របខណ្ឌ​ក្រសួង​ផ្សេងៗ​ទៀត ការទទួល​ធ្វើ​សញ្ញាប័ត្រ​ក្លែង​គ្រប់​ប្រភេទ ដូចជា សញ្ញាប័ត្រ​បាក់​ឌុប សញ្ញាប័ត្រ​បរិញ្ញាបត្រ និង​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម ក្នុងតម្លៃ​ចាប់ពី ៤៥០​ដុល្លារ​អាមេរិក ដល់ ១.៥០០​ដុល្លារ​អាមេរិក​។ ចំពោះ​ការ​រត់​ការចូល​ក្របខណ្ឌ​រដ្ឋ​វិញ ក៏​យក​តម្លៃ​ចាប់ពី ១១.០០០​ដុល្លារ​អាមេរិក ដល់ ១៦.០០០​ដុល្លារ​អាមេរិក តាម​ប្រភេទ​ក្របខណ្ឌ​ផ្សេងៗ​គ្នា។ ខណៈ​ពេលនេះ​ព្រះរាជអាជ្ញា​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់៕

ដោយ ៖ មករា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម