សន្តិសុខសង្គម
នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចម៉ូតូពលរដ្ឋនៅស្រុកកន្ទាយស្រី
សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាបង្ក្រាបករណីលួចម៉ូតូនៅស្រុកបន្ទាយស្រី រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមនិងវត្ថុតាង។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅចំណុចស្ពានលេខ១០ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលព័ត៌មានក៏ដូចជាបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប ចំពោះករណីខាងលើភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអធិការដ្ឋានក្រុង.ស្រុក ធ្វើការដេញប្រផាប់ចាប់ប្រភីង រហូតស្រាវជ្រាវ រកឃើញម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ របស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅផ្លុងទុកចោលនៅចំណុចស្រុកពួក។ រហូតដល់នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់យកមកធ្វើការសាកសួរ៖ ១-ឈ្មោះ លឿន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។២-ឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឆ្លើយសារភាពថា ពួកខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។

សមត្ថកិច្ចបន្ថែមថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃខេត្តទាំងពីរ បន្តការស្រាវជ្រាវករណីខាង ចុះដកហូតម៉ូតូចំនួន០១គ្រឿង ដែលសង្ស័យលួចបាន ហើយយកទៅបញ្ចាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្ថែមទៀតថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១ (របស់ជនរងគ្រោះ )ម៉ូតូម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប១AP-២៥៤៤(របស់ជនរងគ្រោះ )ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ជុន កុសល


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់