Connect with us

សន្តិសុខសង្គម

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

បានផុស

នៅ

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៤ នេះ តុលាការ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ​តី​ត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយចង្វា ដាក់​ពន្ធនាគារ​កំណត់​២ ឆ្នាំ គិតពី​ថ្ងៃ​ចាប់ឃុំខ្លួន និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​រដ្ឋ​វេ​ណី​ចំនួន ២៤៤ ៣០០ ដុល្លារ​អាមេរិក សំណង​ការខូចខាត រួម​ទាំង​សេវាកម្ម​ច្បាប់​មេធាវី​ចំនួន​៤ លាន​រៀល។ សាលក្រម​បានប្រកាស​ធ្វើ​ឡើងជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​បើ​សិន​ភាគី​ណាមួយ កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការកាត់ក្តី​នេះ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ពាក់ព័ន្ធ​អ​តី​ត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយចង្វា​ម្នាក់ ជាប់ចោទ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន “​ពោល​គឺ​ប្រើប្រាស់​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​”​ស្អែក​ស្អុយ​ជាង​២៤​ម៉ឺន​ដុល្លារ​អាមេរិក​” មក​បើក​សវនាការ ដើម្បី​ផ្តន្ទទោស​លើ​ជន​ត្រូវ​ចោទ។ សវនាការ​នេះ​ជា​សវនាការ​សាធារណៈ​ដឹកនាំ​ដោយ​លោក ឆែ វិ​វ​ឌ្ឍ នះ ចៅក្រម​ជំនុំជម្រះ និង​លោក ប៉េង ម៉េង​គ័ង ព្រះរាជ អាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ “​ជំនួស​លោក វ៉ិ​ត ម​ឃៈ ព្រះ​រាជអាជ្ញារង​កាន់​សំណុំរឿង​ជាប់រវល់​” ។ ចំពោះ​ជន​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ដើម​បណ្តឹង និង​មេធា វី​ការពារ​ក្តី​ឲ្យ​ចុង​ច​ចម្លើយ ។ សវនាការ​បានបញ្ជាក់​អំពី​សិទ្ធិ​របស់​ជនរងគ្រោះ ឬ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ១.​សិទ្ធិ​បង្ហាញ​ភស្តុតាង សំអាង​សាក្សី និង​សំណូមពរ​ផ្សេងៗ ២.​សិទ្ធិ​បដិសេធ​ចៅក្រម​ជំនុំជម្រះ ៣.​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ឬ​សុំ​មេធាវី​ការពារ​ឬ​អ្នកដទៃ​ណាមួយ​ផ្សេងទៀត។

អង្គហេតុ​ដែល​នាំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យក​មក​បើកសវនាការ​នាពេលនេះ​គឺ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ​បាន​បញ្ជាក់ថា ឈ្មោះ តាន់ ប៉ូ​ទាន ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ ជា​ពាណិជ្ជករ ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ បាន​ប្តឺង​ទៅលើ​ឈ្មោះ ច​ន រស្មី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ ជា​មន្ត្រី​នគរបាលជាតិ និង​អ​តី​ត​ជា​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ ជ្រោង​ចង្វា ស្នាក់​ផ្លូវ​លេខ​៥៩៨ បុរី​ជីបម៉ុង សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាល ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន ។ ដើមចម​កាលពី​ឆ្នាំ​២០១៩ និង​ក្នុង​ឆ្នាំ​២០២២ ឈ្មោះ ច​ន រស្មី បាន​ទៅ​ខ្ចី​ប្រាក់​ពី​ដើម​បណ្តឹង​ចំនួន​២៤ ម៉ឺន​៤៣០០ ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី ដោយ​បានចេញ​មូលប្បទានប័ត្រ​លេខ ១២៧៩១៦ មួយ​សន្លឹក ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ ដែលមាន​ទឹកប្រាក់​ចំនួន ២៤ ៤៣០០ ដុល្លារ​អាមេរិក របស់​ធនាគារ​វ​ឌ្ឍ​នៈ​អាស៊ី​ចំកាត់ (ABA) ឲ្យ​ទៅ​ម្ចាស់បំណុល​ដើម្បី​ទុក​សម្រាប់​បើកប្រាក់។

លុះដល់​ថ្ងៃ​កំណាត់​ជនរងគ្រោះ​បាន​យក​មូល​ទាន​ប័ត្រ​នោះ​ទៅ​បើក​យក​ប្រាក់ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​នេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោលគឺ​”​សែក​ស្អុយ​”។ បន្ទាប់ពី​ដឹងថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ ច​ន រស្មី ដើម្បី​ប្រាប់​សាច់រឿង​ដែល​បានចេញ​សែក​ស្អុយ​មួយ​សន្លឹក​នោះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី តែ​បែរ​ជា​ឈ្មោះ ច​ន រស្មី មិន​ទទួលខុសត្រូវ​សង​ប្រាក់​ទៅ​ដើមបណ្តឹង ថែមទាំង​គេចវេស និង​ចេះតែ​សុំ​ពន្យារ​ពេល​រហូត។ ហើយ​បន្ទាប់​មក​ទៀត​ជនរងគ្រោះ​បាន​ទទួល​ដំណឹង​ថា ឈ្មោះ ច​ន រស្មី និង​ប្រពន្ធ ទទួលបាន​ទិ​ត​ដ្ឋា​ការ​ទៅលេង និង​ទៅ​រស់នៅ​ប្រទេស​អូ​ស្តា​លី ដូច្នោះ​ហើយ​ទើប​ដើមបណ្តឹង​មិន​សុខចិត្ត ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង ចូល​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៌។ ដោយ​សំណូមពរ ៖

១.​សុំ​បង្គាប់​ឲ្យ​ឈ្មោះ ច​ន រស្មី ប្រគល់​ប្រាក់​ចំនួន ២៤ ៤៣០០ ដុល្លារ​អាមេរិក​ឲ្យ​មក​ដើម​បណ្តឹងរដ្ឋប្បវេណី​វិញ។ ២.​ទាមទារ​សំណង​ការខូចខាត និង​ថ្លៃ​សេវាកម្ម​ច្បាប់​ចំនួន ២០ ០០០ ដុល្លារ​អាមេរិក។ ៣.​សុំ​ឲ្យ​ច្បាប់​ឃាត់ខ្លួន និង​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ច​ន រស្មី បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។

ក្រោយពី​ទទួល​បា​ន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ច​ន រស្មី ចូលខ្លួន ដើម្បី​បំភ្លឺ​លើ​ពាក្យបណ្តឹង​ចោទប្រកាន់​នេះ​ជាច្រើន​លើ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ចូល ទើប​តំណាង​អយ្យការ​អម​សាលាដំបូង​សម្រេច​ធ្វើការ​ចោទប្រកាន់​សំណុំរឿង និង​ចាត់​បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើប ដើម្បី​បន្ត​នីតិវិធី។ បន្ទាប់មកទៀត ចៅក្រម​ស៊ើបសួរ​ក៏បាន​ចេញ​ដីកា​បង្គាប់ ឲ្យ​សម​ត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ទៅ​នាំខ្លួន​ជនសង្ស័យ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​ជនសង្ស័យ​ក៏​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ម​១​ព្រៃ​ស ចាប់​ពី​ពេល​នោះ​មក៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម