Connect with us

សន្តិសុខសង្គម

យកគ្រាប់សល់ពីសង្គ្រាមមកដំឆ្នៃជាកណ្ដឹងគោ

បានផុស

នៅ


បុរសវ័យចំណាស់ម្នាក់បានយកគ្រាប់ប្រភេទ DK75 ចាស់ដែលបន្សល់ទុកទាំងពីសម័យសង្គ្រាមយកមកដំជាបំណែក​ធ្វើជាកណ្តឹងគោ ស្រាប់តែបណ្តាលឲ្យផ្ទុះ អំបែងគ្រាប់ខ្ទាតត្រូវចំសុះសាច់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកភ្នំស្រុក បានប្រាប់ឲ្យដឹងថា នៅពេលថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់​ DK75 មួយគ្រាប់ដែលខ្លួនបានទៅភ្ជួរចម្ការប្រទះឃើញដែលមានសភាពចាស់យកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះឡើយ។ លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះនោះ មកដំដើម្បីបំបែកជា២ ក្នុងគោលបំណងកែច្នៃធ្វើជាកណ្ដឹងគោ។ ក្រោយពីដំបែកហើយស្រាប់តែផ្ទុះបណ្តាលឲ្យបំណែកគ្រាប់ខ្ទាតត្រូវខ្លួនសំសុះសាច់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង សំណាងប្រពន្ធរវល់ទៅឯចម្ការ កូមទី១ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ។

ក្រោយពីកើតហេតុ នគរបាល និងមន្ត្រីជំនាញចុះមកដល់កន្លែងកើតហេតុប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បើទោះបីគ្រាប់នេះកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាម សភាពច្រេះចាប់ខ្លាំងយ៉ាងណាក៏ដោយក៏នៅតែអាចផ្ទុះបានដែរ។ នគរបាល និងមន្ត្រីជំនាញក្រោយពីធ្វើកណត់ហេតុរួចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពនៅថ្ងៃដដែលផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម