សន្តិសុខសង្គម
ផ្គររន្ទះ និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋមួយចំនួន និងផ្តាច់ជីវិតមនុស្សម្នាក់នៅស្រុកបវេល
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង បានប៉ើងរប៉ាត់រប៉ាយដោយសារកម្លាំងខ្យល់កន្ត្រាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗនៅតាមដងផ្លូវ ក្រោយត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀង។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-05-13_07-35-17-1024x768.jpg)
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៤និង៣០នាទីល្ងាច មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ បានបោកបក់ទៅលើភូមិចំនួនពីរ គឺភូមិតានី និងភូមិថ្មី ដែលបង្កឲ្យមានមនុស្សស្លាប់ និងផ្ទះសម្បែងប៉ើងទៅតាមខ្យល់កន្ត្រាក់។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្ដាលឱ្យមានរន្ទះមួយបានកើតឡើងនៅក្នុងភូមិតានី ឃុំល្វា គឺបានបាញ់ទៅលើប្រជាកសិករម្នាក់ឈ្មោះ ផា ណារ៉ាង់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឡើងពីស្រែ ដើម្បីត្រឡប់ទៅផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅតាមដងផ្លូវ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-05-13_07-35-15-1024x768.jpg)
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ដោយឡែកនៅភូមិថ្មី ឃុំក្ដុលតាហែន ក៏មានភ្លៀងលាយខ្យល់កន្រ្តាក់ បណ្ដាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង ស្ទើរទាំងស្រុងផងដែរ ដែលពុំមានប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វឡើយ ក្រៅពីរន្ទះបាញ់ខាងលើ៕
អត្ថបទ៖ សោ និយមរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-05-13_07-35-11-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/05/photo_2024-05-13_07-35-06-1024x481.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?