Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកណ្ដាលឃាត់ខ្លួនអតីតអ្នកសារព័ត៌មាន២នាក់បន្ទាប់ពីក្រសួងលុបអាជ្ញាបណ្ណពាក់ព័ន្ធករណីហិង្សានៅកន្លែងជល់មាន់

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនអតីតអ្នកសារព័ត៌មានចំនួន២នាក់ ពាក់ព័ន្ធករណីប្រើហិង្សារវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ បន្ទាប់ពីក្រសួងព័ត៌មានលុបអាជ្ញាបណ្ណរួច និងបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១២ឧសភា បានឲ្យដឹងថា ជនសង្ស័យជាអតីតអ្នកសារព័ត៌មាន និងជាអ្នកសារព័ត៌មានក្នុងហេតុការណ៍ប្រើហិង្សាជាមួយអ្នកបញ្ជល់មាន់មានសរុប៦នាក់ និងឃាត់ខ្លួនបាន២នាក់ ខណៈ៤នាក់កំពុងគេចខ្លួន។

តាមរបាយការណ៍ជនសង្ស័យមាន ១.ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)។ ២.ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ (ឃាត់ខ្លួន)។ ៣.ឈ្មោះ ម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន) ។ ៤.ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)។ ៥.ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាកកា (គេចខ្លួន)។ ៦.ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)។

របាយការណ៍បញ្ជាក់ថា ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណី កំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី។

សូមជម្រាបថា កាលពីថ្ងទី៩ ខែឧសភា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្រេចលុប​អាជ្ញាបណ្ណព័ត៌មានចំនួនពីរ គឺរបស់លោក ជាវ គីមលាង ដែលជាម្ចាស់គេហទំព័រ គ្រុឌ០១ និងរបស់លោក ទុយ រិទ្ធី ជាម្ចាស់គេហទំព័រ khmerPost News.com ដោយសារម្ចាស់គេហទំព័រទាំងពីរបានប្រព្រឹត្តកំហុងខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

សូមជម្រាបបន្ថែមថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានអនុវត្តច្បាប់រួចហើយដែរលើអ្នកបើកល្បែងស៊ីសងខុសច្បាប់ នៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យជាអ្នកបើកកន្លែងជល់មាន់មានឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ជាអ្នកបើកកន្លែងជល់មាន់ ត្រូវនគរបាលឃាត់ខ្លួន ខណៈឈ្មោះ ទី ភារម្យ ហៅ ពេទ្យ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង បានរត់គេចខ្លួន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម