សន្តិសុខសង្គម
អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនដៃដល់ពីរនាក់ក្នុងសំណុំរឿងកាប់សម្លាប់ជនរងគ្រោះក្រោយរត់គេចបាន៧ថ្ងៃ
ជនសង្ស័យពីរនាក់បន្ទាប់ពីធ្វើសកម្មភាពកាប់លើជនរងគ្រោះបណ្ដាលឲ្យម្នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាន៧ថ្ងៃ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួនបាន និងបញ្ជូនសំណុំរឿងបញ្ជូនដើម្បីអនុវត្តច្បាប់។

ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តរតនគីរី ក្នុងប្រតិបត្តិការរយៈពេល ៦ថ្ងៃកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយកម្លាំងខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តព្រៃវែង បានពន្លាត់សមត្ថកិច្ចដែនដីតាមប្រមាញ់មុខសញ្ញា។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើឡើងនៅវេលាម៉ោង១និង២២នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញបានបន្តពីកន្លែងកើតហេតុ ដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ រហូតដល់ខេត្តព្រៃវែង ទើបចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់បាន ទី១-ឈ្មោះ រិត សុខ ភេទប្រុសអាយុ១៩ឆ្នាំ ទីលំនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ជាជនដៃដល់) និងឈ្មោះ វ៉ាក់ សុខលី ភេទប្រុស អាយុ១៩ឆ្នាំ(ជាអ្នកឌុបជនដៃដល់)ជិះម៉ូតូនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤តាមបណ្តោយផ្លូវជាតិលេខ៨។

របាយការណ៍បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រិត សុខ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យទៅយកវត្ថុតាងលាក់ទុក(កាំបិតផ្គាក់) នៅចំណុចដីក្រុមហ៊ុនប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាលទ្ធផលកម្លាំងបានធ្វើការចាប់យកវត្ថុតាង កាំបិតផ្គាក់ប្រវែង៦០.២ សង់ទីម៉ែត្រ ចំនួន ១។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងចាប់យករួមមាន: កាំបិតផ្គាក់ចំនួន១ -ទូរសព្ទដៃម៉ាក Iphone ចំនួន ២គ្រឿង និងម៉ូតូសេ១២៥ ចំនួន ២គ្រឿង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី នៅចំណុចកន្លែងហាត់ប្រាណមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាប់ត្រូវចំដៃហូរឈាមច្រើនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ/ឃុំខាងលើរងរបួសធ្ងន់៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?