Connect with us

សន្តិសុខសង្គម

ស្ទាក់ចាប់រថយន្ដដឹកសាច់បង្កកខូចគុណភាពជាង៥០០គីឡូនាំចូលគ្មានប្រភពច្បាស់លាស់

បានផុស

នៅ

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានស្ទាក់ចាប់រថយន្ដមួយគ្រឿងដែលលួចដឹកសាច់សត្វបង្កកខូចគុណភាពជាង៥០០គីឡូក្រាមនាំចូលគ្មានប្រភពច្បាស់លាស់យកទៅដុតកម្ទេចចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការស្ទាក់ចាប់នេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៥ មុខក្លោងទ្វារ វត្តមណីរតនារាម​ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានស្ទាក់រថយន្ដម៉ាក តូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5949 និងរកឃើញគ្រឿងក្នុងសត្វ និងសាច់បង្កកខូចគុណភាព ប៉ះពាល់ដល់សុខភាពមានដូចជា អណ្តាតជ្រូក ៤២ថង់ ស្មើនឹង​២១០គីឡូក្រាម ពោះគោសម្អាតរួច ២៤ថង់ ស្មើនឹង ១៥០គីឡូក្រាម ជើងជ្រូក ៩៥គីឡូក្រាម ជង្គង់មាន់ ទា ដកឆ្អឹងរួច ៦៧គីឡូក្រាម។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ការនាំចូលសាច់បង្កកនេះ គឺគ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់លាស់ ខូចគុណភាព ដែលធ្វើប៉ះពាល់ដល់សុខភាពដល់អ្នកប្រើប្រាស់។

ក្រោយពីត្រួតពនិត្យ និងធ្វើកំណត់ហេតុ កម្លាំងជំនាញបានយកសាច់បង្កកទាំងនោះធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម