សន្តិសុខសង្គម
សមត្ថកិច្ចអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់ បន្ទាប់ពីបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់នៅខណ្ឌទួលគោក
នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានអំពាវនាវឲ្យជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូសូមកាន់ឯកសារមកផ្ទៀងផ្ទាត់ បន្ទាប់បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក។
សូមរំលឹកថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២និង៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1JV-3592 ជនរងគ្រោះឈ្មោះ បឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ម៉ោងប្រហែល១និង៣០នាទី ជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូចំនួន២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំកណ្ដាលខ្នងចំនួនមួយកាំបិត តែមិនមុត បណ្តាលឲ្យដួលម៉ូតូ រួចពួកគេបានស្ទុះមកកាប់បន្ថែមទៀត រួចលើកយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជា លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ជាលទ្ធផលឈានដល់កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនជនសង្ស័យបានចំនួន៦នាក់ ពីចំណុចខាងក្រោយព្រះបរម្យរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន៩នាក់បានធ្វើសកម្មភាព វាយកាប់ប្លង់យកម៉ូតូ និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្ននាយកដ្ឋានបាននាំខ្លួន០៦នាក់ នៅសល់០៣នាក់ទៀត កំពុងដើរធ្វើសកម្មភាពនៅ ក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ ដោយមានការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញនាយដ្ឋាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួក របស់ជនសង្ស័យបាន០៣នាក់បន្ថែមទៀត។
ជនសង្ស័យទាំង៩នាក់ខាងលើ បានសារភាពដូចៗគ្នាថា ក្រុមបក្ខពួកខ្លួនបានធ្វើសកម្មភាពវាយកាប់ប្លន់ យកម៉ូតូបានចំនួន៣គ្រឿង និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច ឈ្មោះ សុខ សំណាង បានយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូចំនួន៣គ្រឿង ពីឈ្មោះ សុខ សំណាង រួមមាន៖ ១-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ចំនួន១គ្រឿង,២-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ចំនួន១គ្រឿង ៣-ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន១គ្រឿង រួចឈ្មោះ សុង សេរី បានយកម៉ូតូខាងលើទៅរក្សាទុកនៅ ឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់ខ្លួនបានមនុស្សម្នាក់ទៀតឈ្មោះ ខុន សឿន។
ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញធ្វើការឆែកឆេរ ទីតាំងទទួលទិញ និងបញ្ចាំងម៉ូតូឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់, ផ្លាកលេខ និងកាតគ្រីមួយចំនួនទៀត ដឹកយកមករក្សាទុកនៅនាយដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ