Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនប៉ូលិសស្រីក្លែងក្លាយដាក់ពន្ធនាគារ

បានផុស

នៅ

ទីបំផុតនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលក្លែងបន្លំធ្វើជាមន្ត្រីនគរបាលជាតិ ដាក់ពន្ធនាគារ(ម២) ព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោ ស​​​ទៅតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងឲ្យដឹងថា ករណីស្ត្រីម្នាក់ក្លែងបន្លំធ្វើជាមន្ត្រីនគរបាល ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដ៏ទៃនោះ ត្រូវបានតំណាងអយ្យការបានសម្រេចបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់លើជនសង្ស័យឈ្មោះ ឃុត ដាវី ចំនួន៣ បទល្មើស បទ ឆបោកបន្លំ បទ រំលោភលើទំនុកចិត្ត និងបទ ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា មានស្ថានទម្ងន់ទោស ដោយសារមានការត្រៀមរៀបចំ​បទ​ឧក្រិដ្ឋ ឬបទមជ្ឍឹម។ ក្រោយពីតំណាងអយ្យការបញ្ចប់ការបើកការស៊ើបសួរ សំណុំរឿងព្រហ្មខាងលើនេះ ត្រូវបានចាត់បញ្ជូនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំសវនាការកាត់ក្តីទៅតាមបទល្មើសដែលជននោះបានប្រព្រឹត្ត។

ជាលើកដំបូងហើយ បើនិយាយពីជនក្លែងបន្លំជានគរបាលជាស្ត្រី ដែលកន្លងមកជនក្លែងបន្លំធ្វើជាទាហាន ឬនគរបាលច្រើនតែជាបុរស។ ប៉ុន្តែលើកនេះស្ត្រីមុខស្រស់ម្នាក់ បានក្លែងបនំ្លខ្លួនជាមន្តីនគរបាល និងបនំ្លជាកូនចៅរបស់លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំេពញតែម្ដង។ ទីបំផុតស្ត្រីរូបនះ បានចូលខ្លួនសារភាពពាក់ព័ន្ធនឹងករណីបោកប្រាស់ និងឆបោកលុយ ប្រជាពលរដ្ឋមានចំនួនខ្ទង់ម៉ឺនដុល្លារ។

ថ្លែងប្រាប់បណា្ដញព័ត៌មាននាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ស្រ្តីរូបនេះឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលខ១១B ផ្លូវលខ ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ គឺត្រូវបានស្ត្រីរូបនេះឆបោកអស់ប្រាក់សរុបចំនួន ២៥ ២០០ដុល្លារ។ ជនរងគ្រោះទាំង ២នាក់នោះមាន ១.ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅកុ្នងសងា្កត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរបោះដុំបន្លែ និងម្ជូរនៅផ្សារព្រែកព្នៅ។ ជនរងគ្រោះមានការទំនាក់ទំនងជាមួយជនសង្ស័យរកសុីលក់ដូរនៅក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨។ ជនសង្ស័យបានខី្ចប្រាក់ជនរងគ្រោះចំនួន ៤ ០០០ ដុល្លារ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ២.ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅក្នុងសងា្កត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរលក់បាយក្នុងផ្សារព្រែព្នៅ តំណាងឲ្យជនរងគ្រោះឈ្មោះ លី ម៉រីណា ហៅនូ។ ជនរងគ្រោះមានការទំនាក់ទំនងសា្គល់គ្នាជាមួយជនសង្ស័យលក់ដូរនៅក្នុងផ្សារ និងរកសុីជាមួយគ្នាចាប់ពីខែឧសភា ឆ្នាំ២០២៣ ។ ស្រ្តីរូបនេះបានខ្ចីប្រាក់ជនរងគ្រោះចំនួន ២១ ២០០ដុល្លារ ។ ៣.រំលោភទំនុកចិត្តយកប្រាក់ ៤.៣៥០ ដុល្លារ នៅឆ្នាំ២០២២ ។ ៤.បនំ្លទិញទុរ៉េនអស់ប្រាក់ ២៣១.២០០ រៀល កាលពីថ្ងៃ៥ ខែឧសភា ២០២៤ ។

លោក ជួន ណារិន្ទ ថ្លែងទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធើ្វការទៅតាមនីតិវិធី ទាក់ទិននឹងករណីក្លែងខ្លួនជាមន្ត្រីនគរបាល និងបនំ្លជាកូនចៅរបស់លោក ដោយយករូបថតលោកទៅបងើ្កតតេឡេក្រាម ក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្ដឹង ព្រមទាំងករណីឆបោកប្រាក់។

ក្រោយពីបញ្ជាឲ្យធ្វើការស្រាវជ្រាវករណីស្រ្តីម្នាក់ក្នុងរូបភាពជាមន្ដ្រីនគរបាល ហើយពលរដ្ឋអះអាងថាចាញ់បោកលុយកាក់ជនសង្ស័យនោះលោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក៏បានបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ។ លោកស្នងការអះអាងថា ស្ដ្រីក្នុងរូបភាពជាមន្ត្រីនគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលគឺឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុសនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយអត្តលេខវិញជាមន្ត្រីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លោកឧត្តមសេនីយ៍ឯក ស្នងការថ្លែងថា «ខ្ញុំសូមបញ្ជាក់ជូនលោកពុក អ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជ្រាបថា ករណីដែលបណ្តាញសង្គមបង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិជាជនឆបោកប្រាកដមែន» ។ ១.មួយចំណែករូបថតនគរបាលស្ត្រីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេ មានឋានន្ទរស័ក្តិវរសេនីយ៍ឯក ស៊ុន សុីន គឺជាមនុសសបុសទ មានឋានន្តរ ស័កិ្ដវរសេនីយ៍ឯក នៅអគ្គនាយកដ្នានអន្តោប្រេវសន៍ ។
២.ចំពោះអត្តលខ ៨៦៣៤៣ គឺជាមន្តីនគរ បាលនាយកដ្នានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរស័ក្ដិ វរសនីយ៍ត្រី ។ ជាចុងក្រោយ ស្រ្តីជាប់ចោទត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម