Connect with us

សន្តិសុខសង្គម

ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

បានផុស

នៅ

ស្ត្រីវ័យ ៤៥ ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីស្ត្រីរូបនោះបានធ្វើសកម្មភាពប្រើពូថៅដៃកាប់ទៅលើក្មួយស្រីរបស់ខ្លួន ដែលកំពុងដេកលង់លក់ បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១និង៣០នាទី រំលងអាធ្រាត្រ ដែលជាករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

លោក បន្តថា ករណីនេះគឺបង្កឡើងដោយជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រីឈ្មោះ សេង គឹមហ៊ាង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលអោយត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ  ដោយក្រោយពេលកើតហេតុលោកអធិការបានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនស្ត្រីដែលជាឃាតករយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលជាជនសង្ស័យបានសារភាពថា ខ្លួនគឺមានបំណងសម្លាប់នាង ដោយមូលហេតុខឹងនិងនាង (ជនរងគ្រោះ) និយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក ។

គួរបញ្ជាក់ដែរថាកន្លងមក ក្មេងស្រីរូបនេះគឺរស់នៅទីក្រុងភ្នំពេញ ហើយទើបតែវិលត្រឡប់មកផ្ទះវិញនៅមុនពេលចូលឆ្នាំខ្មែរ ដោយមិនទាន់បានធ្វើដំណើរទៅភ្នំពេញវិញនោះឡើយ ដោយឡែកឪពុកបានបែកបាក់គ្នាជាមួយម្ដាយ ហើយបច្ចុប្បន្នម្ដាយរបស់នាងគឺធ្វើការនៅក្នុងខេត្តបាត់ដំបងហើយនាងក៏បានរស់នៅក្នុងផ្ទះជាមួយម្ដាយមីង។

 បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ក្នុងការបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៣ វិនាទី មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ២៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម