សន្តិសុខសង្គម
នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនសង្ឃក្លែងក្លាយ១២នាក់ទៅតុលាការ
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលខណ្ឌពោធិ៍សែន បានបញ្ជូនជនជនសង្ស័យចំនួន១២នាក់ដែលក្លែងជាព្រះសង្ឃដើរបិណ្ឌបាតបោកប្រាស់ពលរដ្ឋទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី។

ជនសង្ស័យទាំង១២នាក់ ១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន បានទីលំនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ២-ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៣-ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៤-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៥-ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៦-ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៧-ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៨-ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៩ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ១០ ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ១១-ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ * (គ្មានសារធាតុញៀន)។ ១២-ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន)។

វត្ថុតាងចាប់យកជាក់ស្តែង ១-បាត្រ សំរាប់ស្តាយដើរបិណ្ឌបាត្រ យកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៤បាត្រ ២-ថង់យាម ចំនួន០៦ ថង់យាម ៣-ស្បង់ជីពរ ចំនួន០៣កំប្តូរ ៤-រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2BC-6480 និង៥-ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១បំពង់ទុយោ(ច្រកបំពង់ទុយោពណ៌ក្រហម) ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី ភេទប្រុស ៦-ឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា ភេទប្រុស៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ