Connect with us

សន្តិសុខសង្គម

នគរបាលខេត្តព្រះសីហនុ ព្រមានម្ចាស់គ្រុប​TeLegram មួយឲ្យរំលាយជាបន្ទាន់ជៀសវាងប្រឈមមុខច្បាប់

បានផុស

នៅ

នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសព្រមាន​លើម្ចាស់គ្រុបTeLegramមួយដែលមានឈ្មោះ វីដេអូបែកធ្លាយ២០២៤ និងអ្នកពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់។ ជាមួយនឹងការព្រមាននេះ នគរបាលខេត្តព្រះសីហនុក៏បានបញ្ជាឲ្យម្ចាស់គ្រុបត្រូវរំលាយគ្រុបនេះជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់ ក្នុងបទសញ្ចារកម្ម មាត្រា២៨៤ អាចជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសនៅលើហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ បានឲ្យដឹងថា បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបនេះ សូមបញ្ឈប់ជាបន្ទាន់ ក្នុងករណីយករូបប្អូនស្រីរងគ្រោះម្នាក់ទៅបង្ហោះចូលគ្រុប និងសរសេរក្នុងន័យប៉ះពាល់ដល់កិត្តិយសរបស់ប្អូនស្រីរងគ្រោះ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានឲ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ch Ay និងតេលេក្រាមឈ្មោះ Ble ជាពិសេសម្ចាស់គ្រុបនេះត្រូវបញ្ឈប់សកម្មភាព និងរំលាយគ្រុបនេះជាបន្ទាន់ មុននឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។ ចំពោះបុគ្គល ដែលយករូបប្អូនស្រីរងគ្រោះទៅបង្ហោះចូលគ្រុប និងសរសេរបំពានប៉ះពាល់កិត្តិយស សូមលុបចេញ និងសុំទោសដល់ជនរងគ្រោះជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម