សន្តិសុខសង្គម
ស្នងការនគរបាលខេត្តកោះកុង អះអាងពីការក្តាប់បានមុខសញ្ញាក្មេងទំនើង ប្រព្រឹត្តិបទល្មើស
ស្នងការនគរបាលខេត្តកោះកុងបានអះអាងថា កងកម្លាំងជំនាញអាចក្តោបក្តាប់បានមុខសញ្ញាក្មេងទំនើង ទោះបីជាពួកគេធ្វើសកម្មភាពធំតូចអ្វីក៏ដោយមិនអាចគេចផុតបានឡើយ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងឱ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នេះថា កងកម្លាំងនគរបាលគ្រប់បណ្តាអធិការនគរបាលក្រុងស្រុកទាំង ៧ បាននឹងកំពុងពង្រឹងការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ពិសេសការទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងតែម្តង។
លោកស្នងការនគរបាលខេត្តកោះកុងអះអាងថា តបតាមការបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រុមការងារជំនាញបានតម្លើងបញ្ជីឈ្មោះមុខសញ្ញាក្រុមក្មេងទំនើង ដែលធ្លាប់ធ្វើសកម្មភាព ដោយតាមដានករណីរកឃើញមានការប្រព្រឹត្តខុស នឹងអនុវត្តនីតិវិធីភ្លាមៗតែម្តងមិនឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។
បើតាមលោកឧត្តមសេនីយ៍ទោ គង់ មនោ កងកម្លាំងប្រដាប់អាវុធរបស់លោក បានចុះល្បាតតាមបណ្តាគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ប៉ុន្តែសភាពការណ៍ហាក់ស្ងប់ស្ងាត់ល្អប្រសើរមិនមានបាតុភាពក្រុមក្មេងទំនើងធ្វើសកម្មភាពល្មើសនឹងច្បាប់នោះទេ។ តែថ្វីត្បិតភូមិសាស្រ្តខេត្ត មានក្មេងទំនើងតិចតួចក៏ដោយ ក៏កងកម្លាំងជំនាញបន្តអនុវត្តតាមដាន និងបង្រ្កាបក្រុមក្មេងទំនើងដូចភ្លៀងរលឹម ពុំធ្វើតែមួយភ្លេតៗនោះទេ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» កាលពីថ្ងៃទី២៣ ខែឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវស៊ាំម៉ូរ៉ៃឱ្យបានតឹងរ៉ឹងបំផុត ដោយគ្មានការយោគយល់ និងលើកលែងឡើយ។
ការដាក់បទបញ្ជាបែបនេះ បន្ទាប់ពីសម្តេចធិបតីសង្កេតឃើញថា នារយៈពេលកន្លងមកនេះមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម៕
អត្តបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា