សន្តិសុខសង្គម
បុរសម្នាក់ផឹកស៊ីទាស់សំដីគ្នា យកកាំបិតទៅចាក់បណ្ដាលឱ្យរងរបួសធ្ងន់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់មានជម្លោះក្នុងវង់ផឹកស៊ី ខឹងទប់កំហឹងមិនបាន យកកាំបិតចិតបន្លែចាក់ទៅលើគូទំនាស់ត្រូវចំពោះ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកើតហេតុហើយប្រជាពលរដ្ឋរស់នៅក្បែរនោះបានរាយការណ៍ទៅកម្លាំងអាវុធហត្ថឲ្យចុះមកធ្វើអន្តរាគមន៍។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាករមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានថា ពេលទទួលបានព័ត៌មានហើយ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្រាប់វត្ថុតាងមានកាំបិតកែច្នៃដងជ័រ ប្រវែង៣៥សង់ទីម៉ែត្រចំនួន១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងបន្តថា នៅមុនកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ឈ្មោះ ព្រុំ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានគ្នាផឹកស៊ីនៅបន្ទប់ខ្លួន ពេលស្រាចូលពោះរៀងខ្លួនក៏កើតមានជម្លោះនិងគ្នា ដោយសារនិយាយគ្នាមិនត្រូវ ជនសង្ស័យបានយកកាំបិតចិតបន្លែក្នុងរោងបាយចាក់ទៅលើជនរងគ្រោះត្រូវចំពោះលេចបណ្តាយឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ ដឹកយកទៅសង្គ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
តាមចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចាក់ទៅលើជនរងគ្រោះចំពោះបណ្តាលឲ្យរងរបួសពិតប្រាកដមែនព្រោះមានទំនាសគ្នាក្នុងវង់ផឹកស៊ី។ ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?