សន្តិសុខសង្គម
រយៈពេល៣ថ្ងៃ ស្នងការរាជធានីបង្ក្រាបក្រុមក្មេងទំនើងជិត៣០នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ក្នុងរយៈពេល៣ថ្ងៃនៃប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នានៅពេលយប់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន២៩នាក់ រួមទាំងវត្ថុតាងមួយចំនួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៦ឧសភានេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ និងកម្លាំងគណបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យលើមុខសញ្ញាក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នានៅពេលយប់ដែលមានលាក់ទុកដាវ កាំបិត ខណៈខណ្ឌមានជ័យបង្ក្រាបបានពីរករណីដោយក្រុមក្មេងទាំងនោះបានកាន់កាំបិតផ្គាក់ និងកាំបិតប៉័ងតោដែលមានបំណងបង្ករបួសស្នាមដល់គូទំនាស់ដែលធ្លាប់វាយប្រហារពួកគេ។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះសង្កេតឃើញថា ភាពប្រមូលផ្ដុំ និងការដើរលេងនៅពេលរបស់ក្រុមក្មេងទំនើងមានការថយចុះ និងស្ងប់ស្ងាត់ ខណៈដែលកម្លាំងនៅតែបន្តអនុវត្តបន្ថែមទៀត និងដាក់ចេញវិធានការមួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ក្រៅពីចុះត្រួតពិនិត្យក្រុមក្មេងទំនើងនៅពេលយប់ កម្លាំងជំនាញក៏បានចុះត្រួតពិនិត្យកន្លែងលក់ដូរដាវសាំម៉ូរ៉ៃ កន្លែងកែច្នៃលក់ដូរអាវុធខុសច្បាប់ និងសហការជាមួយនាយកសាលាមួយចំនួនដើម្បីធ្វើរដ្ឋបាលត្រួតពិនិត្យលើមុខសញ្ញាដែលសង្ស័យជាក្រុមក្មេងទំនើងពីការលាក់ទុកអាវុធដូចជាកាំបិត ឬដាវកែច្នៃជាដើម។ លោកបន្ថែមថា កម្លាំងនឹងបន្តការប្រើប្រាស់នូវវិធានការជំនាញ និងវិធានការអនុវត្តច្បាប់តឹងរ៉ឹង មោះម៉ុតដើម្បីអនុវត្តលើក្រុមក្មេងទំនើងដែលបង្កការអុកឡុកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត