សន្តិសុខសង្គម
ក្រុមចោរប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ ត្រូវកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន
កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនក្រុមចោរប្លន់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ។

ជនសង្ស័យ ១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ (គ្មាន) រស់នៅ ភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង ដូចជា លោហធាតុពណ៌លឿង ខ្សែករ០១ខ្សែ, ទូរសព្ទ០២គ្រឿង, លោហធាតុពណ៌លឿងចិញ្ជៀន០២វង់ និងម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។ សូមជម្រាបថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់ និងសម្លា ប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕
ដោយ៖ជុន កុសល



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់