Connect with us

សន្តិសុខសង្គម

កម្មករ​អូស​រទេះ ផ្ទុះ​ការ​តវ៉ា កើតជា​ហិង្សា​ ក្រោយ​មន្ត្រី​គយ មិន​អនុញ្ញាត​ឱ្យ​ដឹកទំនិញ​គេច​ពន្ធ​ចេញពី​ប្រទេស​ថៃ

បានផុស

នៅ

​ប៉ោយប៉ែត​ ៖​ កម្មករ​អូស​រទេះ​ប្រុស​ស្រី បន្ត​លើកគ្នា​តវ៉ា​ថ្មី​ម្ដងទៀត​នា​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៤ រហូត​បង្ក​ជា​ហិង្សា​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោយពី​មន្ត្រី​គយ រឹត​បន្តឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ ចូលមក​កម្ពុជា​តាមរ​ទេះ​ដោយ​មិនបាន​បង់​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​ការតវ៉ា​របស់​កម្មករ​នោះដែរ សង្កេតឃើញថា មានការ​ផ្ទុះ​សារាយ​គ្នា​រវាង​មន្ត្រី​គយ កងកម្លាំង​សមត្ថកិច្ច និង​កម្មករ​អូស​រទេះ​ប្រមាណ​២០ ទៅ​៣០​នាក់ រហូត​រងរបួស​កម្ម​ករ​ម្នាក់ ដោយសារ​សមត្ថកិច្ច​តាម​ចាប់​មេខ្លោង​ដែល​នាំ​ឲ្យ​កើតមាន​ករណីនេះ​កើតឡើង​។

ពាក់ព័ន្ធ​ករណី​នេះ កម្មករ​អូរ​រទេះ​បាន​លើកឡើងថា ពួកគាត់​លើកគ្នា​តវ៉ា​នេះ​គឺ​សុំ​ម៉ា​រស់ ដោយ​ពួកគាត់​អះអាងថា ពួកខ្លួន​ស៊ីឈ្នួល​ដឹកទំនិញ​ចេញមក​ពី​ប្រទេស​ថៃ ក្បែរ​ព្រំដែន​កម្ពុជា​បន្តិចបន្តួច សូម​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​យោគយល់ ហើយ​ទំនិញ​នោះ​ទៀតសោធ​មានដូច​ជា ខោអាវ​ជជុះ ស្បែកជើង គ្រឿង​ជ័រ ល្បែងក្មេងលេង និង​ចំណីអាហារ​ជាដើម។

ពួកគាត់​បាន​អះអាង​ទៀតថា ពួកខ្លួន​មិនបាន​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ម៉ៅ​ពី​ទូ​កុងតឺន័រ​របស់​ថៃ​ដឹកជញ្ជូន​ចេញមក​កម្ពុជា​ដូច​សត្វ​កណ្ដៀរ​ដូច​ការចោទប្រកាន់​រប​ស់​មន្ត្រី​គយ នោះឡើយ គ្រាន់តែ​ដឹក​បន្តិចបន្តួច​សុំ​តែ​ម៉ា​រស់​តែប៉ុណ្ណោះ​។

តាម​មន្ត្រី​ជាន់​គយ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ​ស៊ីឈ្នួល​ដឹកទំនិញ​ឲ្យ​ឈ្មួញ​នេះ គឺ​ពួកគាត់​ម៉ៅ​ពី​ទូ​កុងតឺន័រ​ដឹកជញ្ជូន​តា​ម​រទេះ​ដូច​សត្វ​កណ្ដៀរ​អញ្ចឹង​ក្នុង​មួយថ្ងៃៗ មួយ​នាក់​ចេញចូល​មិនចេះ​តិច​ជើង ហើយ​ទំនិញ​ទាំងនោះ​សុទ្ធសឹងតែ​ត្រូវ​បង់ពន្ធ​ទាំងអស់ បើសិនជា​ទំនិញ​ផ្ទាល់ខ្លួន​យកទៅ​ប្រើប្រាស់​មិនជា​អ្វី​នោះទេ ប៉ុន្តែ​ពួកគាត់​ស៊ីឈ្នួល​ដឹក​ឱ្យ​ក្រុម​ឈ្មួញ​ជាហេតុ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ។

មន្ត្រី​គយ​បានបញ្ជាក់​ទៀតថា កន្លងមកនេះ​ថ្នាក់ដឹកនាំ​ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចេញ​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​នេះ​បន្តទៀត​ដែរ ពីព្រោះ​វា​នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។ ដោយសារ​យើង​មាន​ច្រក​អន្តរជាតិ​ស្ទឹង​បត់​សម្រាប់​នាំ​ទំនិញ​ចេញចូល​ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ហើយ​ដែរ​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ កម្មករ​អូស​រទេះ​បាន​លើកគ្នា​តវ៉ា ដោយ​យក​រទេះ​ដឹកទំនិញ​បិទផ្លូវ រហូត​មានការ​សម្របសម្រួល​បញ្ចប់​ម្ដង​រួចទៅហើយ ក៏​ស្រាប់តែ​រសៀល​ថ្ងៃខែ​ខាងលើ មានការ​តវ៉ា​សាក​ជាថ្មី រហូតដល់​វេលា​ម៉ោង​ជិត ០៧​យប់ ទៅហើយ​មិនទាន់​ត្រឡប់ទៅផ្ទះ​វិញ​នៅឡើយ ដោយ​មើលឃើញ​ពី​ការតវ៉ា​នេះ​មាន​សភាព​តានតឹង ដោយ​ក្រុមកម្មករ​ទាំងនោះ​បន្ត​ប្រមូលគ្នា​មក​ពពាក់ពពូន​គ្នា​កាន់តែ​ច្រើនឡើងៗ ទើប​មាន​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្ថែម ដើម្បី​ត្រៀម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​៕

ដោយ​ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម