Connect with us

សន្តិសុខសង្គម

ស្នងការខេត្តតាកែវ កំពុងស្រាវជ្រាវករណីក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោម(មានវីដេអូ)

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កការអុកឡុកជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោមដើម្បីយកមកអនុវត្តច្បាប់។ ការចេញបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូនៅលើបណ្ដាញសង្គមពីសកម្មភាពក្មេងទំនើងពីរក្រុមជិះម៉ូតូប្រដេញវាយគ្នាប្រដាប់ដោយដាវ និងពូថៅយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឲ្យដឹងថា សកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូប្រដេញវាយគ្នានេះ គឺបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ វេលាម៉ោង១៥និង៤៥នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ជាមួយនឹងការបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស្នងការខេត្តតាកែវ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅតាមដងផ្លូវបានស្គាល់ ឬឃើញភិនភាគមុខសញ្ញាខាងលើសូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនជាបន្ទាន់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម