Connect with us

សន្តិសុខសង្គម

អ្នកជំនួញ​ដីធ្លី​ម្នាក់ ​បើក​រថយន្ត​បុក​បុរស​វ័យ​ចំណាស់​ជិះ​ម៉ូត​ អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់ សុំ​សង​​ជំងឺ​ចិត្ត​ត្រឹម​២​លាន​រៀល​

បានផុស

នៅ

សៀមរាប ​៖ ​ប្រភព​ពី​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​មួយគ្រឿង​ពណ៌​ខ្មៅ​បើកបរ​ដោយ​តៃកុង​ឡាន​ជា​អ្នកជំនួញ​ដីធ្លី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ខេត្តសៀមរាប បាន​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ រងរបួស​ធ្ងន់​(​បាក់​ចង្កេះ​)​ហើយ​បាន​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯ​ជន​បង្ក​បាន​ព្យាយាម​បញ្ចប់​រឿង​ដោយ​សំណង​ជំងឺ​ចិត្ត​ត្រឹម​២​លាន​រៀល តែ​គ្រួសារ​រងគ្រោះ​មិន​ព្រម​ដោយ​សុំ​ត្រឹមតែ​៨​លាន​រៀល​ដើម្បី​ចេញថ្លៃ​ព្យាបាល​និង​ទុក​ធ្វើ​បុណ្យ​សព​ឪពុក​តែប៉ុណ្ណោះ​។

សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី២៨ ​ខែឧសភា ​ឆ្នាំ២០២៤ ចំណុច​ផ្លូវ​លេខ​១៥​ក្នុង​បុរី​សៀង​ណាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ហេតុ​ឃើញ​រថយន្ត​បង្ក​បាន​បោះពួយ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុង​ឆ្លង​ផ្លូវ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​(​បាក់​ចង្កេះ​)​ដោយ​គ្មាន​អ្នក​បញ្ជូនទៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ហើយ​បាន​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ បាន​ប្រហែល​ជាង​២​ម៉ោង។

សាក្សី​បាន​ឱ្យ​ដឹង​ថា ដោយសារ​ឃើញ​គ្រួសារ​គាត់​ក្រីក្រ ទើប​គ្រួសារ​អ្នកជំនួញ​ដីធ្លី​រូប​នោះ​ធ្វើ​ទង្វើ​មិន​សមរម្យ ក្អេងក្អាង ពោល​គឺ​បុក​ហើយ​នៅ​ឈរ​មើល​ជនរងគ្រោះ​ដែល​កំពុង​ដួល​ស្តូក​ស្តឹង​ទៀតផង។

កូនប្រុស​របស់​ជនរ​ង​គ្រោះ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែឧសភា​ថា ឪពុក​របស់ខ្លួន​មានឈ្មោះ​គល់ ហ៊ៅ អាយុ​៦៤​ឆ្នាំ មុខរបរ​ឃ្វាលគោ​ឱ្យ​មេការ​ក្នុង​បុរី​សៀង​ណាំ និង​គោ​របស់​គាត់​ខ្លះ ហើយ​បច្ចុប្បន្ន​ក្រុមគ្រួសារ​បានរៀបចំ​ធ្វើ​ពិធី​បុណ្យសព​ឱ្យ​ឪពុក​របស់ខ្លួន​នៅ​ភូមិ​ព្រៃ​ក្រូច សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ទៅតាម​គន្លង​ប្រពៃណី​។

បន្ទាប់ពី​កើតហេតុ​មួយសន្ទុះ​ធំ​ ក៏​បញ្ជូន​ឪពុក​របស់​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​ តែ​បន្ទាប់ពី​ព្យាបាល​អស់​ជាង​២​ម៉ោង​ឪពុក​របស់ខ្លួន​ក៏​ស្លាប់​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​តែម្ដង​។ កូន​ជនរងគ្រោះ​បន្ត​ទៀត​ថា ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​២៩​នេះ​ឃើញ​មាន​ភាគី​ជនបង្ក​មក​សម្រួល​ដល់​កន្លែង​បុណ្យសព​ដែរ ដោយ​គ្រួសារ​ជនបង្ក​ហ៊ាន​ជួយ​បង់​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ​២​លាន​រៀល​ប៉ុណ្ណោះ ទើប​ការ​សម្របសម្រួល​គ្នា​នេះ​មិនអាច​បញ្ចប់​ទៅ​បាន​ដោយសារតែ​គ្រួសារ​ជនរងគ្រោះ​ថា​ លុយ​ប៉ុណ្ណឹង​គ្រាន់​ចូល​ពេទ្យ​អស់​បាត់​ទៅ​ហើយ ចុះ​ទម្រាំ​ថ្លៃ​ធ្វើបុណ្យ​ទៀត​នោះ​វា​មិន​គ្រប់​ទេ ហើយ​ពួកគាត់​ស្នើសុំ​៨​លាន​រៀល​ដើម្បី​ទុក​ធ្វើ​បុណ្យ​សព​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​។

ពេលនោះ​ក្រុមគ្រួសារ​ជនបង្ក​និង​គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​កំពុង​ដោះស្រាយ​គ្នា​ជិត​ត្រូវ​ហើយ ដោយ​សុំ​ឲ្យ​សមត្ថកិច្ច​កុំ​ធ្វើ​របាយការណ៍​អី ​ព្រោះ​នឹង​សម្រួល​គ្នា​នា​ពេល​ឆាប់ៗ​នេះ​ហើយ ឃើញ​ដូច​នោះ​ទើប​សមត្ថកិច្ច​ត្រឡប់​ទៅ​គោលដៅ​វិញ​។

ចុងក្រោយ​គ្រួសារ​រងគ្រោះ​បាន​សំណូមពរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ​ខេត្តសៀមរាប មេត្តា​ជួយ​រក​ភាព​យុត្តិធម៌ និង​ផ្តល់​សំណង​សមរម្យ​ដល់​គ្រួសារ​ពួកគាត់​ផង ហើយ​សុំ​កុំ​អាង​ខ្សែ​ពេក​។

ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មន្ត្រី​ផ្នែក​ច្បាប់​បាន​ឱ្យ​ដឹង​ថា ករណី​បុក​បណ្តាល​ឱ្យ​របួសធ្ងន់​បាក់​ដៃ​,​បាក់ជើង និង​អាច​ឈាន​ដល់​ស្លាប់ ក្នុងនាម​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​ធ្វើ​អ្វី ពួកគាត់​គួរតែ​ដឹង​ហើយ ​មិន​បាច់​ចាំ​គាត់​ធ្វើ​អត្ថាធិប្បាយ​នោះទេ​។​ ហើយ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​ ក៏​មិន​គួរ​ទុក​បណ្តែតបណ្តោយ​ឱ្យ​ជន​បង្ក​រួច​ពី​សំណាញ់​ច្បាប់​នោះ​ដែរ​៕

ដោយ​ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម