សន្តិសុខសង្គម
សាច់បង្កកជិត៩០០គីឡូត្រូវបានបង្ក្រាប និងដុតកម្ទេចចោល
កាលពីថ្ងៃទី២៨ ឧសភា មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចសាច់បង្កខូចគុណភាពចំនួន ៨៧៧គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រកជ្រៃធំ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បំណែកសាច់បង្កកទាំង ៨៧៧គីឡូក្រាមនេះ ត្រូវបានឈ្មួញលួចដឹកជញ្ជូនតាមរថយន្ត១គ្រឿង លាក់បង្កប់ក្នុងបន្លែនាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល។ សាច់បង្កកទាំងនោះរួមមាន ឆ្អឹងជំនីក្របីបង្កក ១០០ គីឡូក្រាម ភ្លៅមាន់បង្កក ១១៩ គីឡូក្រាម សាច់ក្របីបង្កក ១១០ គីឡូក្រាម ស្លាបមាន់បង្កក ៣០៦ គីឡូក្រាម សាច់ឆ្អឹងជំនីជ្រូកបង្កក ២៤២ គីឡូក្រាម៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ