Connect with us

សន្តិសុខសង្គម

នគរបាលខេត្តតាកែវឃាត់ខ្លួនក្មេងទំនើងម្នាក់ទៀត ករណីជិះម៉ូតូដេញវាយគ្នានៅផ្សារអង្គតាសោម

បានផុស

នៅ

នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ក្នុងចំណោម០៧នាក់(២ក្រុម) ពាក់ព័ន្ធករណីជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ជា ថាវិន ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី 11A នៃវិទ្យាល័យតេជោ ហ៊ុន សែន អង្គតាសោម។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បក្ខពួកទាំងពីរក្រុមដែលធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នានេះ សមត្ថកិច្ចបានក្តាប់មុខសញ្ញាអស់ហើយ និងកំពុងធ្វើសាវតាជាតិកសាងសំណុំរឿងតាមនីតិវិធី។

សូមជម្រាបថា នារសៀលថ្ងៃទី២៩ឧសភានេះដែរ កម្លាំងអាវុធហត្ថខេត្តតាកែវ ក៏បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកមួយចំនួន និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីផងដែរ។

ក្រុមជនសង្ស័យបានជិះម៉ូតូប្រដេញវាយគ្នា​ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

ព័ត៌មានជាតិ៤១ នាទីutes មុន

ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន១៤គ្រឿងដល់ក្រសួងសុខាភិបាល

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឃុន​ សៀ ផ្ញើ​សារ​លិខិត​គោរព​ជូនពរ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ

Sokha Hotels

ព័ត៌មានពេញនិយម