សន្តិសុខសង្គម
គោលដៅក្រុមក្មេងទំនើងនៅក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងជំនាញកំណត់រួចរាល់ហើយ
គោលដៅភូមិសាស្ត្រដែលក្រុមក្មេងទំនើងនៅក្រុងខេមរភូមិន្ទ លួចធ្វើសកម្មភាពបង្កអសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវបានកម្លាំងជំនាញកំណត់រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកអធិការនគរបាលក្រុងខេមរភូមិន្ទ។

ក្រុមកម្លាំងជំនាញដែលមានជាឯកសណ្ឋាន និងជាស៊ីវិលផងនោះ បានត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចុះបង្ក្រាបក្រុមក្មេងទំនើងធ្វើសកម្មភាពអំពើហិង្សា ឬប្រព្រឹត្តផ្សេងៗ ក្នុងមូលដ្ឋានភូមិសាស្ត្របានកំណត់។
លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ នេះថា សព្វថ្ងៃ ស្ថានភាពក្នុងមូលដ្ឋានល្អប្រសើរណាស់ មិនមានក្មេងទំនើងធ្វើសកម្មភាពអុកឡុកហិង្សាធ្ងន់ធ្ងរដូចនៅរាជធានីភ្នំពេញ ឬខេត្តដែលមានប្រជាពលរដ្ឋច្រើននោះទេ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បន្ថែមថា សមត្ថកិច្ចរបស់លោកបានគ្រប់គ្រង និងកំណត់មុខសញ្ញាបានចំពោះក្រុមក្មេងទំនើង និងទីតាំងគោលដៅពួកគេតែងតែធ្វើសកម្មភាព ទោះបីជាក្រុមក្មេងទំនើងមួយចំនួន បានចេញពីពន្ធនាគារខ្លះហើយក៏ដោយ។
លោក ចាន់វិចិត្រ លើកឡើងទៀតថា ៣ ឆ្នាំមុន មានក្រុមក្មេងទំនើងជាច្រើន បានបែងចែកឈ្មោះក្រុម ៣២ ក្រុម ៣៨០ និងក្រុមខារ៉ាប៉ាវ ធ្វើសកម្មភាពប្រើអំពើហិង្សាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ប៉ុន្តែពួកគេក៏ត្រូវបានបង្ក្រាបចាប់បញ្ជូនទៅពន្ធនាគារអស់ហើយដែរ។

ឆ្លើយតបនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកោះកុង កងកម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣ នឹងបន្តល្បាតកំណត់មុខសញ្ញាបន្ថែមទៀតចំពោះក្មេងទំនើង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?