Connect with us

សន្តិសុខសង្គម

ហេតុការណ៍លិចទូកនៅទន្លេសេកុង បាត់ខ្លួនយោធាម្នាក់ និង២ នាក់រួចជីវិត

បានផុស

នៅ

មន្ត្រីយោធាការពារព្រំដែន ចំនួនបីនាក់បានជិះទូកទៅបង់ត្រីក្នុងទន្លេក្រោមស្ពានកោះទន្សាយ ត្រូវបានលិចទូកបាត់ខ្លួនម្នាក់ ខណៈពីរនាក់ហែលឡើងគោករួចពីគ្រោះថ្នាក់។

ហេតុការណ៍គ្រោះថ្នាក់លិចទូកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២៤ នៅចំណុចក្រោមស្ពានកោះទន្សាយស្ថិតក្នុងទន្លេសេកុង ឃុំសន្តិភាពស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីយោធាទាំងបីនាក់ម្នាក់ដែលបាត់បង់ជីវិតមានឈ្មោះ នួន ម៉ានី ជាមន្ត្រីយោធានៅវីរៈ២ រួមទាំងមន្ត្រីយោធាពីរនាក់ដែលរួចផុតជីវិត ជាមន្ត្រីវរៈការពារព្រំដែនលេខ ១០១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង។

ប្រភពពីមន្ត្រីយោធាបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុមន្ត្រីយោធាទាំងបីនាក់ឃើញគេនេសាទត្រីបានច្រើនក្នុងមួយ​សំណាញ់ៗ គេអាចបង់បានត្រីពី៥ទៅជិត១០ គីឡូ។ ពេលដែលមន្ត្រីយោធាទាំងបីនាក់ទៅជិតដល់ចំណុចកើតហេតុជិតស្ពានកោះទន្សាយស្រាប់តែទឹកហូរខ្លាំងបានគួចទូកបណ្ដាលឲ្យលិចភ្លាមតែម្ដង។

ប្រភពព័ត៌ដដែលបន្តថា ចំណុចកើតហេតុខាងលើ ភាគច្រើនជាគ្រួសារកងទ័ពដែលនៅប្រចាំការនៅទីនោះ។ ក្រោយមានភ្លៀងធ្លាក់ត្រីឡើងច្រើនគ្រួសារកងទ័ពតែងតែនាំគ្នាទៅរកត្រីនៅចំណុចកើតហេតុកាងលើរួមទាំងមន្ត្រីយោធាទាំងបីនាក់ផងដែរ។ តែជាអកុសលពេលដែលទៅដល់ចំណុចជិតកន្លែងបង់ត្រីទូកក៏បានលេចបណ្ដាលឱ្យយោធាម្នាក់បាត់បង់ជីវិត។

ក្រោយកើតហេតុកម្លាំងយោធាវីរៈ១០១ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រួមជាមួយនិងវរៈការពារព្រំដែនដទៃទៀតបានដាក់កម្លាំងនាំគ្នាចុះរកមន្ត្រីយោធាបាត់ខ្លួនរហូតមកដល់រសៀលថ្ងៃទី ៣០ ខែឧសភានេះនៅពុំទាន់រកឃើញនៅឡើយនោះទេ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម