Connect with us

សន្តិសុខសង្គម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំរុញឲ្យឪពុកម្តាយជួយអប់រំកូនចៅជាក្មេងទំនើងនិងប្រើគ្រឿងញៀនឲ្យដើរមករកផ្លូវត្រូវវិញ

បានផុស

នៅ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញឱ្យអាណាព្យាបាលឪពុកម្តាយដែលមានកូនចៅជាក្មេងទំនើង ឬប្រើប្រាស់គ្រឿងញៀនសូមពង្រឹងការអប់រំប្រៀនប្រដៅឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យពួកគេវិលមករកផ្លូវត្រូវក្នុងសង្គមវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី​ អនាម័យ និងបរិស្ថានចំនួនសរុប២៣៥៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៣១ឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់យុវជនទូទាំងប្រទេសក៏ដូចជាបងស្រីបងប្រុសដែលមានប្អូនមានកូនមានប្អូនលោកយាយលោកតាមមានចៅ ត្រូវចេះជួយណែនាំផង ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជិត១ខែនេះមានការកក្រើកឃើញយុវជនកាន់ដាវសាំម៉ារ៉ៃកាប់ចាក់គ្នា​ ក្នុងនោះកូនសិស្សក៏មានដែរចូលក្នុងក្រុម​ពួកដែលមិនល្អនេះ អីចឹងទេសូមពុកម៉ែបងប្អូនឃើញកូនចៅដើរមិនល្អត្រូវណែនាំកុំឱ្យដើរចូលក្នុងក្រុមពួកក្មេងទំនើង ឬពាលមិនចូលសាលារៀនទៅជួបជុំគ្នាកាប់ចាក់មានកាំបិតផ្គាក់ ពូថៅដាវសាំមូរ៉ៃបង្កអសន្តិសុខដល់សង្គម»។

ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានស្នើឱ្យអាជ្ញាធរស្វែងរកជាងធ្វើដាវសាំមូរ៉ៃឱ្យយុវជនហើយចាប់ជាងទាំងនោះមកដាក់ពិន័យ ព្រោះថាដាវសាំមូរ៉ៃនេះមិនមែនយកមកធ្វើស្រែចំការទេ គឺមានតែយុវជនដាក់ក្នុងកែបម៉ូតូយកទៅកាប់គ្នា។ ឪពុកម្តាយមិនបានដឹងថា កូនធ្វើទង្វើបែបនេះទេ ដឹងតែកូនចេញទៅរៀនដោយសារពួកគាត់ជាប់រវល់រកស៊ី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្ថែមថា «ជូនកាលឪពុកម្តាយខ្លះដឹងថាកូនប្រើប្រាស់គ្រឿងញៀន ឬក្មេងទំនើងមិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចទេ អាណិតកូនខ្លាចគេចាប់កូនចៅ និងមានឪពុកម្តាយខ្លះទៀតបន្ទោសគ្រូបង្រៀនមិនបានជួយណែនាំកូនរបស់ខ្លួនទៅទៀត។ បញ្ហានេះត្រូវបានគ្រូបង្រៀនខ្លះលើកឡើងថា ណែនាំកូនគេអាណាព្យាបាល ឬឪពុកម្តាយបន្ទោសគ្រូវិញ ហើយឪពុកម្តាយខ្លះកាន់ជើងកូនពេលគ្រូណែនាំ ឬអនុវត្តវិន័យសាលាហើយគ្រូខ្លះបានណែនាំសិស្សសាលាដែលមិនចូលសាលាក៏ត្រូវពួកវានាំគ្នាព្រួតវ៉ៃគ្រូក៏មាន»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានស្នើដល់ឪពុកម្តាយពេលឃើញកូនប្រើប្រាស់គ្រឿងញៀនសូមកុំលាក់បាំងត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅអប់ប់រំក្លាយជាក្មេងល្អក្នុងសង្គមឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

សន្តិសុខសង្គម៤៦ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម