សន្តិសុខសង្គម
រដ្ឋបាលក្រុងសិរីសោភ័ណឆ្មក់បង្រ្កាបទីតាំងក្លឹបកម្សាន្ដ TNL ឃាត់ខ្លួនយុវជនប្រុសស្រីជាច្រើននាក់ និងរកឃើញគ្រឿងញៀនមួយចំនួន
ទីតាំងក្លឹបកម្សាន្ដ TNL ដែលមានខារ៉ាអូខេ ឌីស្គូ និងស្នុកឃឺ បង្កដោយការប្រើប្រាស់គ្រឿងញៀនស្ថិតនៅភូមិអូរអំបិល (ចំការខ្នុរ)សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋបាលក្រុងសិរីសោភ័ណដឹកនាំដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក សុី ឌី អធិការក្រុងសិរីសោភ័ណ ចុះបង្រ្កាបឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជាច្រើននាក់ជាមួយគ្រឿងញៀនមួយចំនួន។
ប្រតិបត្តិនេះធ្វើឡើងកាលពីយប់រំលងអាធ្រាតចាប់ពីម៉ោង២រហូតដល់ម៉ោង៤ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុចទីតាំងក្លឹបខាងលើ។
សមត្ថកិច្ចដែលមានលោកអភិបាលក្រុង និងចៅសង្កាត់អូរអំបិល និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក សុី ឌី អធិការក្រុងសិរីសោភ័ណបានចូលឆែកតាមបន្ទប់ខាងរ៉ាអូរខេ និងក្លឹបកម្សាន្ដឃាត់ខ្លួនយុវជនប្រុសស្រី ចំនួន២៤នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួនបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា ជាការណែនាំពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីលុបបំបាតបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ដ និងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ ជួញដូរគ្រឿងញៀននឹងបទល្មើសផ្សេងៗត្រូវលុបបំបាត់ហើយចំពោះទីតាំងក្លឹបកម្សាន្តខាងលើ ត្រូវបានបិតបណ្តោះអាសន្នសិន។
លោកបន្តថា អាជ្ញាធរសមត្ថកិច្ចនឹងបន្តចុះអនុវត្តក្លឹបកម្សាន្ត និងខារ៉ាអូខេដទៃទៀតដែលសង្ស័យប្រព្រឹត្តល្មើសច្បាប់ដូចភ្លៀងរលឹមដើម្បីលុបបំបាត់ បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំមិនអោយកើតមានក្នុងមូលដ្ឋាន៕
អត្ថបទ៖ អពៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច