Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

បានផុស

នៅ

អគ្គិភ័យឆាបឆេះ ហាងកាហ្វេដេគ័រទីសុខហេង និងបន្ទប់ រួមជាមួយអគារមួយខ្នងទៀត ដែលហេតុការណ៍នេះ បានកេីតនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ម៉ោង១៦និង១៥នាទី ស្ថិតនៅចំណុចហាងកាហ្វេដេគ័រទីសុខហេង ក្នុងក្រុម១១ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភាពពីកន្លែងកើតហេតុបានឱ្យដឹងថាអគ្គិភ័យឆាបឆេះនេះ មានផ្សែងខ្លាំងចេញពីផ្ទះបាយហាងកាហ្វេ មិនដឹងមូលហេតុ បន្ទាប់មកក៏មានផ្ទុះធុងហ្កាសទម្ងន់១៥គីឡូក្រាម បណ្តាលឱ្យឆាបឆេះខ្លាំងរាលដាលដល់ហូមស្តរលក់គ្រឿងផ្ទះបាយ ។

បើតាមសមត្ចកិច្ចម្ចាស់ដី និងជាម្ចាស់ហាងកាហ្វេឈ្មោះ ម៉ុង ដាវុឌ្ឍសេរី ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ។ចំពោះទំហំនៃការកាខូចខាតមិនទាន់ដឹងច្បាស់នៅឡើយ រងចាំក្រុមការងារជំនាញចុះត្រួតពិនិត្យ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលេីនេះ បានរលត់ទៅវិញនៅវេលាម៉ោង ១៨និង០០ នាទី ថ្ងៃខែឆ្នាំដដែល  ដោយបានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងទៅជួយពន្លត់អគ្គិភ័យនេះ ហើយលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើង មានដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៥២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម