Connect with us

សន្តិសុខសង្គម

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

បានផុស

នៅ

ម្ចាស់ហាងលក់ទូរស័ព្ទនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវមន្ត្រីគយចល័តតំបន់៦ចុះចាប់ និងដកហូតជាង១ពាន់គ្រឿងកាលពីកន្លងទៅ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនមកវិញហើយ កាលពីថ្ងៃទី៤មិថុនា ម្សិលមិញ តែការប្រគល់ជូននេះ គឺប្រគល់ជូនតែអីវ៉ាន់មួយទឹកតែប៉ុណ្ណោះ ខណៈអីវ៉ាន់នាំចូលថ្មីត្រូវរង់ចាំការត្រួតពិនិត្យបន្តសិន។ នេះបើតាមការបញ្ជាក់ពី​ម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៥មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ មិថុនានេះ លោកបានដាក់អីវ៉ាន់បើកលក់ជាធម្មតាវិញហើយ បន្ទាប់ពីទទួលបានអីវ៉ាន់ពីមន្ត្រីគយដែលបានដកហូតកាលពីកន្លងទៅ។ លោកបញ្ជាក់ថា អីវ៉ាន់ដែលទទួលបានមកវិញនេះ គឺជាទូរស័ព្ទមួយទឹកដែលទិញដូរនៅក្នុងស្រុក ហើយចំពោះអីវ៉ាន់ដែលនាំចូលថ្មីនោះ នៅមិនទាន់បានទទួលមកវិញនោះទេ ត្រូវរង់ចាំមន្ត្រីគយត្រួតពិនិត្យបន្តសិន ហើយក៏នឹងបានមកវិញគ្រប់ចំនួនផងដែរ។ បើតាមម្ចាស់ហាងលក់ទូរស័ព្ទរូបនេះ ការទទួលបានទូរស័ព្ទមកដាក់លក់វិញនេះ គឺដោយមានការសម្របសម្រួលពីភាគីក្រុមហ៊ុន ជាមួយមន្ត្រីគយ។ លោកថា ចំពោះទូរស័ព្ទថ្មីមន្ត្រីគយតម្រូវឲ្យបង់ពន្ធនាំចូល តែការបង់ពន្ធនេះក៏មានការបន្ថូបន្ថយផងដែរ។

ម្ចាស់ហាងលក់ទូរស័ព្ទទំនើប រដ្ឋា មេមត់ បញ្ជាក់បន្ថែមថា ក្រៅពីលោកមានម្ចាស់ហាងទូរស័ព្ទចំនួន២ផ្សេងទៀតក៏ទទួលបានអីវ៉ាន់មកដាក់លក់ជាធម្មតាដូចរូបលោកដែរ ខណៈពេលដែលមិនទាន់ទទួលបានអីវ៉ាន់មកវិញនោះ លោកបើកតែជួសជុលតែប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់ខ្លះគ្រាន់បង់ថ្លៃឈ្នួលផ្ទះ៕

អត្ថបទ៖ សុខុម

         

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម