Connect with us

សន្តិសុខសង្គម

នគរបាលស្រុកត្រាំកក់បន្តឃាត់ខ្លួនក្រុមក្មេងទំនើងប្រដេញវាយគ្នានៅផ្សារអង្គតាសោមបាន​៣នាក់បន្ថែម

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងបាន៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីជិះម៉ូតូប្រដេញវាយគ្នានៅជិតផ្សារអង្គតាសោមកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្កការអុកឡុកធ្វើឲ្យមានការភ័យក្លាចដល់ពលរដ្ឋនេះ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយឃាត់បានជនសង្ស័យឈ្មោះ អឿន​ ប៊ីប៊ី​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ រស់នៅភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ឈ្មោះ​ គុណ​ សាហ៊ុយ​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ រស់នៅភូមិពោធិព្រះសង្ឃ​ ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។ និងឈ្មោះ​ ណន​ ឌីណា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ រស់នៅភូមិតាភេម​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងអាវុធខេត្តតាកែវ ក៏បានឃាត់ខ្លួនក្រុមបក្ខពួកក្មេងទំនើងទាំងនេះបានចំនួន២នាក់រួចហើយដែរដើម្បីអនុវត្តច្បាប់។

ក្រុមជនសង្ស័យបានជិះម៉ូតូប្រដេញវាយគ្នា​ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម