Connect with us

សន្តិសុខសង្គម

រដ្ឋបាលខេត្តកែប ចាប់ផ្ដើមធ្វើតេស្ដរកសារធាតុ​ញៀនលើមន្ត្រីក្រោមឱវាទ

បានផុស

នៅ

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តស្វែងរកសារធាតុ​ញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត សរុប២១០នាក់។ ការធ្វើតេស្តរកសារធាតុញៀន​នេះ ធ្វើឡើងដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត​កែប ក្រោមអធិបតីភាពដឹកនាំរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តរកសារធាតុញៀននេះលើថ្នាក់ដឹងនាំ និងមន្ត្រីរាជការទាំងអស់មកចូលរួម គឺអនុវត្តតាមបទបញ្ជាលេខ០១​ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

បើយោងតាមរយៈរបាយការណ៍ដែលផ្តល់ដោយលោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត​កែប បានបញ្ជាក់ឱ្យដឹងថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៧ ខែមិថុនា នេះ​ នៅសាលប្រជុំធំសេះសខេត្តកែប ទី១,មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកែបសរុបមានចំនួន១០៣នាក់ ស្រី៣៦នាក់ បានមកធ្វើតេស្តចំនួន ៩៥នាក់ ស្រី៣២នាក់ ដោយជាប់បំពេញបេសកកម្មចំនួន៣នាក់ និងសុំច្បាប់ចំនួន៥នាក់។

២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែបសរុបចំនួន៥៧នាក់ ស្រី២០នាក់ បានមកធ្វើតេស្តចំនួន ៥៤នាក់ ស្រី១៩នាក់ សុំច្បាប់ចំនួន ៣នាក់។

៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់សាលាស្រុកដំណាក់ចង្អើរ សរុបមានចំនួន៥០នាក់ ស្រី១៤នាក់ មកធ្វើតេស្តបានគ្រប់ចំនួនទាំងអស់។

គូសបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការសាលាខេត្ត និងក្រុង​ ស្រុក​​ ទទួលបានលទ្ធផលល្អប្រសើ ១០០ភាគរយផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម